• 2021-10-03 02:33:05
  • ព័ត៌មាន

ព្រូដិនសល ដាក់ដំណើរការផលិតផលធានារ៉ាប់រងអាយុជីវិតលើគ្រោះថ្នាក់ចរាចរណ៍តាមប្រព័ន្ធឌីជីថលដំបូងគេនៅកម្ពុជា

  • 2021-10-03 02:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២១៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាកត្តាចម្បងមួយនៃការស្លាប់ និងរបួស នៅព្រះរាជាណាចក្រកម្ពុជា ដែលជាមធ្យមមានចំនួន ១៣.៧០០ នាក់ ទទួលរងរបួស និងមរណភាពចំនួន ៥.៤ នាក់ ជារៀងរាល់ថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ការចំណាយលើការថែទាំសុខភាពនៅឆ្នាំ ២០២០ មានទំហំជាទឹកប្រាក់ដល់ទៅ ៨០០ លានដុល្លារអាមេរិក សម្រាប់ករណីដែលតម្រូវឱ្យមានការស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រផ្សេងៗ ដែលនេះជាចំណាយដែលប្រជាជនជាច្រើនត្រូវចំណាយដោយខ្លួនឯង។

ដើម្បីជួយប្រជាជនកម្ពុជាក្នុងការរៀបចំផែនការហិរញ្ញវត្ថុ សម្រាប់គ្រោះថ្នាក់ដែលមិននឹកស្មានដល់ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជាបានដាក់ដំណើរការនូវផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ដែលជាកញ្ចប់ធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនតាមប្រព័ន្ធឌីជីថលដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្តល់អត្ថប្រយោជន៍សម្រាប់ហេតុការណ៍ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ដូចខាងក្រោម៖ ១. ករណីបាក់ឆ្អឹង ២. ករណីបាត់បង់ដៃ/ជើងម្ខាង ៣. អត្ថប្រយោជន៍ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ៤. ករណីមរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចរាចរណ៍

អតិថិជនអាចទិញផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ នៅលើកម្មវិធីសុខភាព Pulse by Prudential (Pulse) ក្នុងតម្លៃចាប់ពី ៧,២៥ ដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំ ហើយអតិថិជនអាចធ្វើការជ្រើសរើសកញ្ចប់ផលិតផលដែលសមស្របនឹងតម្រូវការរបស់ពួកគេ ដែលមានរហូតដល់ទៅ ៤ ប្រភេទកញ្ចប់។

ផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ ផ្ដល់ភាពងាយស្រួលក្នុងការទិញ ព្រោះអតិថិជនអាចដំណើរការទិញផលិតផលនេះ នៅលើតែកម្មវិធីសុខភាព Pulse ដោយវិធីងាយៗ និង ចំណាយពេលខ្លី។ បណ្ណសន្យារ៉ាប់រងនឹងត្រូវបានចេញជូនភ្លាមៗ ហើយអតិថិជនអាចគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ខ្លួន និងធ្វើបច្ចុប្បន្នភាពព័ត៌មានលម្អិតផ្សេងៗ ក៏ដូចជាការទាមទារសំណងបានគ្រប់ពេលវេលា ២៤/៧ តាមរយៈកម្មវិធី Pulse ដោយងាយស្រួលនៅផ្ទះរបស់ពួកគេ។

លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបញ្ជាក់ថា៖ «បេសកកម្មរបស់យើង គឺផ្តល់ការថែទាំសុខភាព និងការការពារហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តដល់ប្រជាជនកម្ពុជាទាំងអស់។ យើងបានធានាថាផលិតផលធានារ៉ាប់រងនេះ មានភាពងាយស្រួលក្នុងការស្វែងយល់ ការទិញ ការគ្រប់គ្រង និងការទាមទារសំណងដែលអាចធ្វើបានគ្រប់ពេលវេលា ២៤/៧ ប្រកបដោយសុវត្ថិភាព។ យើងពិតជាមានសេចក្តីរំភើបដែលអាចដាក់ដំណើរការនូវការផ្ដល់ជូននេះជាលើកដំបូង»។

Pulse គឺជាកម្មវិធីសុខភាពបែបឌីជីថលដំបូងគេនៅក្នុងតំបន់ដែលផ្តល់ជូននូវការគ្រប់គ្រងសុខភាពជារួមដល់អ្នកប្រើប្រាស់។ អ្នកអាចទាញយកកម្មវិធី Pulse ដោយឥតគិតថ្លៃទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ Pulse ត្រូវបានដាក់ឲ្យដំណើរការនៅក្នុងប្រទេសកម្ពុជាកាលពីខែតុលាឆ្នាំ ២០២០ ហើយមានអ្នកទាញយកជាង ១ លានដង។

សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផលធានារ៉ាប់រង PRUសុវត្ថិភាពខ្ញុំ សូមចូលទៅកាន់ www.prudential.com.kh

អត្ថបទ៖ In Sopheng

មតិយោបល់