• 2021-10-14 10:02:37
  • ព័ត៌មាន

ក្រសួងចេញសេចក្ដីបំភ្លឺច្បាស់ៗហើយ ករណីឧប្បត្តិហេតុរវាងរថភ្លើងប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ

  • 2021-10-14 10:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ក្រសួងសាធារណការ​ និងដឹកជញ្ជូនមានកិត្តិយស​ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ​ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ​ នៅវេលាព្រឹកថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ជូនថា​ សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ​ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះ​អ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី