• 2021-10-18 07:29:32
  • ព័ត៌មាន

កំពុងជួបជុំគ្នាផឹកសុី រាំលេងគ្រលែងតាមភ្លេង មានអីប៉ូលីសទៅដែរ ចាប់ឡើងឡានទាំងអស់

  • 2021-10-18 07:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃ ត្បិតថាត្រៀមបើកប្រទេសឡើងវិញក៍ពិតមែន ប៉ុន្តែការជួបជុំប្រមូលគ្នាលក្ខណៈមនុស្សច្រើន និងការលក់គ្រឿងស្រវឹង មិនទាន់ត្រូវបានអនុញ្ញាតិនៅឡើយទេ។ ជាក់ស្តែងភោជនីយដ្ឋានកូរ៉េមួយកន្លែងនៅក្នុងទីក្រុងបាងកក បានបើកដោយលួចលាក់និងបានល្មើសបម្រាមការពារកូវីដ ត្រូវបានប៉ូលិសស្ទាក់បង្ក្រាបបានដោយជោគជ័យ។

កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ ប៉ូលិសថៃ បានចុះទៅបង្ក្រាបភោជនីយដ្ឋានកូរ៉េ នៅតំបន់ Sukhumvit ក្នុងក្រុងបាងកក ដោយបានចាប់ខ្លួនអ្នកគ្រប់គ្រងនៅក្នុងភោជនីយដ្ឋានខាងលើម្នាក់ រួមទាំងភ្ញៀវជិត ១២០នាក់ផងដែរ ដែលពួកគេទាំងនោះបានល្មើសនឹងបម្រាមការពារកូវីដរបស់អាជ្ញាធរ។

លោក Sirichai Samnakhon អ្នកគ្រប់គ្រងភោជនីយដ្ឋាន XOXO ត្រូវបានចាប់ខ្លួន ពីបទល្មើសបម្រាមរដ្ឋបាល ដោយបានបើកហាងលក់គ្រឿងស្រវឹង និងហួសម៉ោងដែលអនុញ្ញាតិ។ មួយវិញទៀត ភ្ញៀវដែលចូលទៅកម្សាន្តនៅទីតាំងខាងលើ មានចំនួនច្រើនរហូតដល់ទៅជិត ១២០នាក់ ដែលលើសការកំណត់។

តាមច្បាប់របស់ប្រទេសថៃដែលបានចូលជាធរមាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានកំណត់ថា កន្លែងនានា ក្នុងទីក្រុងបាងកក មិនអនុញ្ញាតិឱ្យមានការប្រមូលផ្តុំមនុស្សលើសពី ៥០នាក់ឡើយ។ មួយវិញទៀត តាមភោជនីយដ្ឋាន អនុញ្ញាតិឱ្យបើកត្រឹមម៉ោង ១០យប់ប៉ុណ្ណោះ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី