• 2021-10-20 03:15:00
  • ព័ត៌មាន

ដឹងអត់? ការបាត់បង់ម៉ាសសាច់ដុំ ពេលវ័យកាន់តែចាស់ នាំឱ្យប្រឈមនឹងបញ្ហាសុខភាពជាច្រើនតែអាចការពារបាន

  • 2021-10-20 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាសសាច់ដុំរបស់យើង អាចបាត់បង់លឿនជាងអ្វីដែលអ្នកគិតទៅទៀត ពិសេសពេលមានវ័យចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ទន្ទឹមនោះលោកអ្នកនឹងបាត់បង់ម៉ាសសាច់ដុំរហូតដល់ ៨% រៀងរាល់ ១០ ឆ្នាំម្តង ឬរហូតដល់ ៣៣% ក្នុងចន្លោះអាយុចាប់ពី ៤០ ដល់ ៨០ ឆ្នាំ។

មានមូលហេតុជាច្រើនដែលអាចបណ្តាលឱ្យបាត់បង់ម៉ាសសាច់ដុំ ឬកម្លាំងសាច់ដុំចុះខ្សោយ ក្នុងនោះរាប់បញ្ចូល ការថយចុះសកម្មភាពរាងកាយ ឬពុំមានសកម្មភាពរាងកាយនៅពេលអ្នកមានវ័យកាន់តែចាស់ផងដែរ។

មូលហេតុដែលនាំឱ្យបាត់បង់ម៉ាសសាច់ដុំ

មានមូលហេតុជាច្រើនដែលនាំឱ្យមានការបាត់បង់ម៉ាសសាច់ដុំ ដូចជា ការមិនបានធ្វើចលនា ឬដេកនៅលើគ្រែយូរពេក បន្ទាប់ពីមានជំងឺ ឬរបួស ពិសេសជាងនេះ ការបរិភោគមិនបានគ្រប់គ្រាន់នូវប្រូតេអ៊ីន និងវីតាមីន ជាដើម។ មូលហេតុដទៃទៀតដូចជា បន្ទាប់ពីមានជំងឺ ឬរបួស ការហើម ការរលាក ការមានវ័យកាន់តែចាស់ និងអារម្មណ៍តានតឹងជាប្រចាំ ក៏អាចនាំឱ្យមានការបាត់បង់ម៉ាសសាច់ដុំផងដែរ។

វិធានការការពារការបាត់បង់សាច់ដុំ

សាច់ដុំមានតួនាទីដ៏សំខាន់ក្នុងរាងកាយរបស់យើង ដូចជា ជួយធ្វើឱ្យចង្វាក់បេះដូងយើងដំណើរការល្អ ជួយឱ្យកម្រិតជាតិស្ករក្នុងឈាមមានលំនឹង និងកាត់បន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម ជួយឱ្យរាងកាយ ភាពសកម្ម និងមិនងាយថយចុះទៅតាមអាយុ ជាពិសេសជួយឱ្យយើងមានអាយុវែង ក៏ដូចជាគេចផុតពីបញ្ហាសុខភាពជាច្រើនទៀតផងដែរ។

ប៉ុន្តែ ប្រសិនបើម៉ាសសាច់ដុំយើងឆាប់បាត់បង់រហ័សពេក យើងក៏ងាយប្រឈមមុខនឹងការកើតជំងឺជាច្រើនផងដែរ ហើយបើតាមការសិក្សារដែលបានចុះផ្សាយនៅលើ The American Journal of Clinical Nutrition+ បង្ហាញថា អ្នកដែលបាត់បង់ម៉ាសសាច់ដុំ ប្រឈមមុខនឹងការស្លាប់ច្រើនជាងអ្នកមានសាច់ដុំរឹងមាំ ដោយសារតែងាយប្រឈមមុខនឹងបញ្ហាសុខភាព និងការចុះខ្សោយនៃរាងកាយ។

ប៉ុន្តែ កុំបារម្ភ ថ្ងៃនេះ Sabay សូមណែនាំនូវវិធានការមួយចំនួនដែលលោកអ្នកអាចអនុវត្តបាន ដើម្បី ការពារការបាត់បង់ម៉ាសសាច់ដុំ៖

១. ការធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណជាប្រចាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យរាងកាយរបស់យើងសកម្មរស់រវើក ក៏ដូចជាបន្តឹងសាច់ដុំរបស់យើង។ ការធ្វើលំហាត់ប្រាណ មិនត្រឹមតែជួយឱ្យយើងអាចបង្កើនម៉ាសសាច់ដុំក្នុងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យយើងមានសុខភាពល្អទៀតផង។ បើតាមការណែរនាំរបស់ក្រសួងសុខភាពពិភពលោក WHO បានបង្ហាញថា មនុស្សវ័យចំណាស់គួរតែ ធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំ កម្រិតមធ្យម ទៅលើក្រុមសាច់ដុំចំបងទាំងអស់ ចាប់ពី ២ដងរឺលើស ក្នុងមួយសប្តាហ៍ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាព។

២. ការមានរបបអាហារល្អ និងសម្បូរដោយប្រូតេអុីន

ប្រសិនបើអ្នក បរិភោគមិនបានគ្រប់គ្រាន់នូវអាហារ ដែលមានកាឡូរី ប្រូតេអ៊ីន វីតាមីន ឬជាតិរ៉ែគ្រប់គ្រាន់ទេ អ្នកអាចនឹងប្រឈមមុខនឹងការបាត់បង់ម៉ាសសាច់ដុំ។ អាហារដែលសម្បូរទៅដោយប្រូតេអុីន មានដូចជា សាច់ ស៊ុត សាច់ត្រី គ្រឿងសមុទ្រជាដើម ហើយប្រូតេអុីន ក៏មានផងដែរនៅក្នុងគ្រាប់ធញ្ញជាតិ ដូចជាសណ្តែក និងបាយជាដើម ប៉ុន្តែ ត្រូវតែបរិភោគយ៉ាងហោចណាស់ឱ្យបានចន្លោះពី ២៥ ទៅ ៤០ ក្រាម ក្នុង ១ ថ្ងៃ។ លោកអ្នកក៏ត្រូវតែ បរិភោគផងដែរនូវអាហារមានវីតាមីន D និងសារជាតិចិញ្ចឹមជាច្រើនមុខទៀត ដើម្បីធានាថា សាច់ដុំរបស់លោកអ្នកនៅតែរក្សាសុខភាពបានល្អ និងមិនបាត់បង់។

ប៉ុន្តែប្រសិនបើលោកអ្នកលំបាកក្នុងការគ្រប់គ្រង របបអាហាររបស់លោកអ្នក និងពិបាកស្វែងរក អាហារដែលអាចផ្តល់ប្រូតេអ៊ីន សារជាតិចិញ្ចឹម និងវីតាមីនឱ្យបានគ្រប់គ្រាន់ Ensure Gold គឺជាអាហារូបត្ថម្ភ និងអាចជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក ពិសេសអ្នកដែលមានវ័យចាប់ពី ៤០ ឆ្នាំឡើងវិញ។

Ensure Gold ត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រ សម្រាប់មនុស្សពេញវ័យ និងមានវត្តមាននៅលើទីផ្សាររយៈពេលជាង ៤៨ ឆ្នាំមកហើយ ដែលជួយធ្វើឱ្យសុខភាពរបស់លោកអ្នករឹងមាំ ពិសេសជួយពង្រឹងប្រព័ន្ធការពាររាងកាយ។

Ensure Gold ក៏ជួយធ្វើឱ្យសុខភាពសាច់ដុំរបស់យើងមានភាពរឹងមាំផងដែរ និងមានថាមពលជានិច្ច ទោះបីយើងមានវ័យចាស់ក៏ដោយ ដោយសារផលិតផលនេះមានបញ្ចូល HMB ប្រូតេអ៊ីន វីតាមីន D កាល់ស្យូម អូមេហ្គា ៣ និង សារជាតិចិញ្ចឹមចំនួន ៣៤ ប្រភេទ។

ជាងនេះទៅទៀត Ensure Gold អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺដែលបរិភោគចំណីអាហារពុំបានគ្រប់គ្រាន់ កង្វះអាហារូបត្ថម្ភ និងកំពុងប្រឈមនឹងកង្វះអាហារូបត្ថម្ភ ឬធ្លាប់ស្រកទម្ងន់ដោយឥតព្រាងទុក។

Ensure Gold ក៏ដើរតួជាប្រភពអាហារូបត្ថម្ភបំប៉នបន្ថែម សម្រាប់អ្នកមិនអាចទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ពីចំណីអាហារ ដូច្នេះរាងកាយអាចទទួលបានជីវជាតិដែលត្រូវការ ដើម្បីទ្រទ្រង់ដល់មុខងារ និងដំណើរការរបស់រាងកាយប្រចាំថ្ងៃ ហើយក៏ជួយធ្វើឱ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។

ហេតុនេះ Ensure Gold អាចជួយលោកអ្នកក្នុងការ ការពារការបាត់បង់ម៉ាសសាច់ដុំ និងជួយធ្វើឱ្យសាច់ដុំរឹងមាំ ដែលបច្ចុប្បន្នផលិតផល Ensure Gold មានច្រើនប្រភេទក្នុងការជ្រើសរើស ដូចជា ប្រភេទម្សៅ និងប្រភេទទឹកលាយស្រាប់៕

សម្រាប់ព័ត៌មានបន្ថែម និងប្រូម៉ូសិនថ្មីៗ សូមចូលទៅកាន់៖

• ទំព័រ Facebook ផ្លូវការ៖ AbbottNutritionCareCambodia

• គេហទំព័រ៖ abbottfamily

• ទូរស័ព្ទលេខ៖ 012 333 538

ដើម្បីដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ Ensure Gold សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទថ្មី