• 2021-10-21 04:42:00
  • ព័ត៌មាន

ពិតៗ! សម្រស់ទីក្រុងពោធិ៍សាត់ ពេលរាត្រីបញ្ចេញពន្លឺភ្លើង LED ឡើងឆ្វាច ក្រោយអភិបាលខេត្តថ្មីទៅបានប៉ុន្មានថ្ងៃ

  • 2021-10-21 04:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឡើងកាន់តំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ជាវ តាយ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

ការរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED នៅទីប្រជុំជនក្រុងពោធិ៍សាត់ នឹងបង្កភាពងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់។ ជាពិសេស នេះជាចក្ខុវិស័យរបស់ឯកឧត្តម ជាវ តាយ ក្នុងការបង្កើនការទាក់ទាញផ្នែកទេសចរណ៍ និងលើកមុខមាត់ដល់ខេត្តពោធិ៍សាត់ផងដែរ។ 

ជាក់ស្តែងឃើញថា រូបភាពជាច្រើនសន្លឹកបង្ហាញពីទិដ្ឋភាពពីលើអាកាសដ៏ស្រស់ត្រកាល នៃទីប្រជុំជនក្រុងពោធិ៍សាត់ នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មើលទៅស្អាតខ្លាំងមិនចាញ់ក្រុងភ្នំពេញប៉ុន្មាននោះទេ ក្រោយពីបានរៀបចំធ្វើឱ្យប្រសើរឡើងវិញ នូវភ្លើងបំភ្លឺផ្លូវសាធារណៈឆ្លាតវៃ ប្រភេទLED ក្រោមការដឹកនាំរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់៕

ប្រភព ៖ Pursat Provincial Hall

អត្ថបទ ៖ សង្ហា

មតិយោបល់