- 2021-10-25 07:26:07
- ព័ត៌មាន
តាមពិត អាវប៉ោងស្មា មានប្រវត្តិជាម៉ូតអាវដ៏ល្បី និងពេញនិយមនៅទ្វីបមួយនេះតាំងពីយូរលង់ណាស់មកហើយ
- 2021-10-25 07:26:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត អាវប៉ោងស្មា មានប្រវត្តិជាម៉ូតអាវដ៏ល្បី និងពេញនិយមនៅទ្វីបមួយនេះតាំងពីយូរលង់ណាស់មកហើយ
ចន្លោះមិនឃើញ
អាវប៉ោងស្មា ត្រូវបានគេចាត់ទុកជាម៉ូតសម្លៀកបំពាក់ដ៏ពេញនិយមមួយបែបរបស់ស្រ្តីនៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។ នៅក្នុងកំឡុងឆ្នាំ ១៨០០ នារីជនជាតិអឺរ៉ុប ចាប់ផ្តើមលេងម៉ូតសម្លៀកបំពាក់ ហើយអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរមួយរំពេច។
ក្នុងសត្សវត្សន៍ទី ១៩ ម៉ូតអាវប៉ោងស្មា នៅមានលក្ខណៈមើលទៅសាមញ្ញនៅឡើយ ដោយស្រ្តីនៅតែពាក់អាវប្រភេទនេះ ជាអាវដៃវែង។ ពេលវេលាចេះតែដើរទៅមុខ ឈានចូលក្នុងសត្សវត្សន៍ទី ២០ អាវប៉ោងស្មារ បានក្លាយជាម៉ូតដ៏ពេញនិយមនៅក្នុងវិស័យ fashion។
បើយើងក្រឡេកទៅលើនៅក្នុងប្រទេសអង់គ្លេស ឯណោះវិញ ជាទីស្ថានដែលប្រជាជនរបស់គេ ចូលចិត្តលេងម៉ូតសម្លៀកបំពាក់បំផុត ក៏មានការពេញនិយមខ្លាំងនូវម៉ូតអាវប៉ោងស្មានេះផងដែរ។ ឃើញថានៅក្នុងសករាជរបស់ព្រះនាងម្ចាស់ Victoria អង់គ្លេស អាវប៉ោងស្មា ត្រូវបានរចនាឡើងមកប្រកបដោយភាពច្នៃប្រឌិត និងពាក់លើដងខ្លួនរបស់មនុស្សស្រី មានភាពទាក់ទាញខ្លាំង ជាពិសេសស្រ្តីដែលមានរាងស្អាតស្រាប់។
នៅក្នុងម៉ូតសម័យបច្ចុប្បន្ន អាវប៉ោងស្មា ត្រូវបានអ្នករចនាម៉ូតល្បីៗ ច្នៃចេញជាម៉ូតផ្សេងៗគ្នា តាមតម្លៃ និង ប្រភេទសាច់ក្រណាត់ដែលបានប្រើប្រាស់។ នៅក្នុងប្រទេសកម្ពុជាយើង អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរ យើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងកំឡុងសម័យអាណានិគមនិយមបារាំង រហូតមកដល់សម័យសង្គមរាស្រ្តនិយម។
អាវប៉ោងស្មា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា បានពាក់អាវប៉ោងស្មា តំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ នៅទូទាំងប្រទេស និងនៅឯនាយសមុទ្រថែមទៀតផង៕