• 2021-10-27 07:27:32
  • ព័ត៌មាន

ទឹកជំនន់កំពុងវាយលុកខ្លាំង ក្នុងវត្តចំការខ្សាច់ខណ្ឌដង្កោ ព្រះសង្ឃគង់ក្នុងវត្ត ប្រឈមគ្រោះថ្នាក់និងខ្វះខាតចង្ហាន់

  • 2021-10-27 07:27:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ កំពុងរងគ្រោះដោយទឹកជំនន់ជនលិចទីអារាមនេះ ស្ទើរតែទាំងស្រុង គ្របដណ្ដប់ដោយទឹកទាំងអស់ ខណៈព្រះសង្ឃគង់ក្នុងវត្ត អាចប្រឈមនឹងហានិភ័យ ខ្វះចង្ហាន់ ក្រោយទឹកជំនន់បានជន់លិចកាន់តែខ្លាំង ។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ វត្តចំការខ្សាច់ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ។

តាមប្រភពដដែលបានបញ្ជាក់ថា ស្ថានភាពទឹកជំនន់នៅមិនទាន់ស្រក់ទេ និងមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលស្ថានភាពទឹកជំនន់នៅស្ទឹងព្រែកត្នោត កាន់តែបន្តកើនឡើង ផងដែរ ។ ជាមួយគ្នានេះ តាមប្រភពព័ត៌មាន បានឲ្យដឹងថា វត្តចំនួន៦នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ត្រូវទឹកលិចលង់ ។ វត្តអារាមនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៦បានទទួលរងនូវការលិចលង់គឺមានវត្ត ៖

១. វត្តសាក់សំពៅ

២. វត្តចំការខ្សាច់

៣. វត្តព្រែកជ្រៃ

៤. វត្តហារាម

៥. វត្តទឹកថ្លា

៦. វត្តកំពុងក្តុល

ទន្ទឹមនេះដែរ ខណៈស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បាននឹងកំពុងហក់ឡើងជាបន្តបន្ទាប់ក្នុងកម្រិតគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់