• 2021-10-28 04:45:40
  • ព័ត៌មាន

សកម្មភាពការងារ អាជីវកម្មដែលរដ្ឋបាលរាជធានីភ្នំពេញបន្តផ្អាក ពុំមានរោងភាពយន្តទៀតឡើយ

  • 2021-10-28 04:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេច បន្តផ្អាកជាបណ្តោះអាសន្ន សកម្មភាពការងារ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ប្រមូលផ្តុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃថែមទៀតចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ប៉ុន្តែគេមិនឃើញមានរោងភាពយន្តនៅក្នុងបញ្ជីឡើយ។

ជាមួយគ្នានេះ ក្នុងប្រការ៣ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ៥០នាក់៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

កែសម្រួល៖ សៀនហួរ

មតិយោបល់