• 2021-10-28 07:52:55
  • ព័ត៌មាន

ចិនអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចដកទណ្ឌកម្មទៅលើ អាហ្វហ្គានីស្ថាន

  • 2021-10-28 07:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយតាមរយៈតំណភ្ជាប់ខ្សែវីដេអូមួយក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២ នៃបណ្តាប្រទេសជិតខាងអាហ្វហ្គានីស្ថាន ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងតេអេរ៉ង់ថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅលោកខាងលិច គួរតែដកចេញនូវទណ្ឌកម្មឯកតោភាគីទៅលើប្រទេសអាហ្វហ្គានីស្ថាន។

លោកបានចង្អុលបង្ហាញថា «យើងត្រូវអំពាវនាវឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀតនៅលោកខាងលិចបំពេញកាតព្វកិច្ចជាចម្បងរបស់ពួកគេក្នុងការគាំទ្រប្រទេសអាហ្វហ្គានីស្ថានតាមរយៈការផ្លាស់ប្តូរពីការលំបាកទៅកាន់ជីវិតថ្មី។ ក្រៅពីរឿងជាច្រើនទៀត ពួកគេគួរតែដកចេញនូវទណ្ឌកម្មឯកតោភាគីទៅលើប្រទេសអាហ្វហ្គានីស្ថាន និងធ្វើឱ្យប្រទេសនេះអាចចាប់ផ្តើមប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដើម្បីបំពេញតម្រូវការរបស់ប្រជាជន»។

កិច្ចប្រជុំលើកដំបូងនៃបណ្តាប្រទេសជិតខាងរបស់អាហ្វហ្គានីស្ថានបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី៨ ខែកញ្ញា ដោយផ្តោតសំខាន់ទៅលើមធ្យោបាយក្នុងការសម្របសម្រួលការបង្កើតរដ្ឋាភិបាលដែលរួមបញ្ចូលគ្នានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

កែសម្រួល៖ សៀនហួរ

មតិយោបល់