• 2021-10-28 10:20:27
  • ព័ត៌មាន

ត្រៀមជួប សិល្បករសហសម័យដ៏ល្បីលំដាប់ពិភពលោក លាង សុីកន មានប្រវត្តិតសូ៑មិនធម្មតាឡើយ

  • 2021-10-28 10:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែជក់ចិត្តជាមួយកម្មវិធី Starting Up សម្រាប់សប្ដាហ៍ថ្មីនេះ ប្រិយមិត្តនឹងបានជួបជាមួយភ្ញៀវកិត្តិយសមួយរូប ដែលមានបទពិសោធន៍ ជាង២០ឆ្នាំ ជាសិល្បករផ្នែកគំនូរ សហសម័យ។ លោក លាង ស៊ីកន តស៊ូពីកូនកសិករនៅខេត្តព្រៃវែង រហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅលើឆាកអន្តរជាតិ។

កើតក្នុងត្រកូលគ្រួសារជា​កសិករ​​ ក្នុងខេត្ត​ព្រៃវែង លោក លាង សុីកន បាន​តស៊ូជិះ​កង់​មក​ដល់​ ក្រុង ​ភ្នំពេញ​ នា​អំឡុង​ឆ្នាំ​១៩៩២ដើម្បី​ចូលសិក្សា នៅ​សាលា​វិចិត្រ​សិល្បៈ​ក្នុង​ក្រុង ភ្នំពេញ។ លោកគឺជាសិល្បករផ្នែកគំនូរ សហសម័យ មានបទពិសោធន៍ ជាង២០ឆ្នាំដែលល្បីឈ្មោះមួយរូបទាំងក្នុងស្រុក និងក្រៅប្រទេស។ ស្នាដៃសិល្បៈរបស់លោក ត្រូវបានដាក់តាំង នៅប្រទេស កម្ពុជា ជប៉ុន មីយ៉ាន់ម៉ា អូស្ត្រាលី ហុងកុង អង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសធំៗ មួយចំនួន ផ្សេងទៀតនៅទ្វីបអាស៊ី និងអឺរ៉ុប។ ក្រៅពីការផលិតស្នាដៃសិល្ប: លោកលាង ស៊ីកន ក៏ជាអ្នកតែងនិពន្ធប៉ារ៉ូចម្រៀង ច្រៀងផងដែរ។ គិតមកទល់បច្ចុប្បន្ន លោកនិពន្ធបានជាង ១០០បទ ហើយ។

រាល់បទពិសោធន៍ ពាក់ព័ន្ធជាមួយការងារជាសិល្បករផ្នែកសហសម័យ រួមជាមួយគន្លឹះដែលធ្វើឱ្យស្នាដៃសិល្បៈរបស់លោក លាង សុីកន ជោគជ័យនិងល្បីល្បាញទាំងក្នុងស្រុក និងក្រៅស្រុក នឹងត្រូវបានចែករំលែកក្នុងកម្មវិធី Starting Up សម្រាប់សប្ដាហ៍ថ្មីនេះ ដែលមានលោក ជី សិលា ជាអ្នកសម្របសម្រួល។ ដូច្នេះប្រិយមិត្តកុំភ្លេចរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយភ្ញៀវកិត្តិយសលោក លាង សុីកន នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ នៅវេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សង្ហា

មតិយោបល់