• 2021-10-28 10:17:38
  • ព័ត៌មាន

ដំណឹងបន្ទាន់! ចាប់ពីយប់ស្អែក ហាមជិះកាត់ស្តុបស្ពានអាកាសថ្មើរជើងសន្ធរម៉ុករយៈពេល ៣យប់

  • 2021-10-28 10:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី ២៨ តុលា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ មេត្តាជ្រាបថា លទ្ធផល នៃការសាងសង់ស្ពានអាកាសថ្មើរជើងបានបញ្ចប់ការងារសាងសង់សរសរគ្រឹះស្ពានទាំងស្រុងហើយ នៅខណៈពេលនេះ ការដ្ឋានសាងសង់ឈានដល់ដំណាក់កាលដំឡើងគ្រោងដែកតួស្ពាន ។

ដើម្បីដំណើរការអនុវត្តការងារនេះទទួលបាននូវប្រសិទ្ធភាព ខ្ពស់តាមការគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន រយៈពេលបីយប់ គឺនៅយប់ថ្ងៃទី២៩, យប់ថ្ងៃទី៣១ ខែតុលា និងយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង១៨:០០យប់ ដល់ម៉ោង ៧:00 ព្រឹក។ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរលើកំណាត់ផ្លូវមួយចំនួននៅក្បែរការដ្ឋាន។

សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ដែល ធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋាន សូមធ្វើការពង្វាងចរាចរណ៍ទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ចំណែកបងប្អូន ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅក្បែរទីតាំងការដ្ឋានក្រុមការងារនឹងសម្រួលជូនឆ្លងកាត់បាន។ ផុតរយៈពេលនេះការដ្ឋាន និងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

ព័ត៌មានលំអិតសូមមើលក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់