• 2021-10-28 10:28:49
  • ព័ត៌មាន

ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបញ្ចប់វិធានការបម្រាមគោចរនៅក្នុងក្រុងបាងកក និងខេត្តចំនួន១៧

  • 2021-10-28 10:28:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបញ្ចប់វិធានការបម្រាមគោចរនៅក្នុងខេត្តចំនួន១៧ ដែលរួមមានទាំងទីក្រុងបាងកកផងដែរ ចាប់ពីថ្ងៃទី៣១ ខែតុលា ដើម្បីគាំទ្រដល់ការបើកប្រទេសឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ។

បទបញ្ជាដែលត្រូវបានចុះផ្សាយនៅក្នុងរាជកិច្ចនេះបាននិយាយថា ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើងដោយមានករណីឆ្លងថ្មីមានស្ថេរភាព ហើយការជាសះស្បើយរបស់អ្នកជំងឺមានភាពលឿនរហ័សជាងមុន និងវាជាការចាំបាច់ដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ។ លើសពីនេះទៀត ចំនួនមនុស្សនៃការជួបជុំគ្នាជាសាធារណៈនៅក្នុងតំបន់ទេសចរណ៍ដែលបើកឡើងវិញនឹងត្រូវកំណត់ត្រឹម ៥០០នាក់ប៉ុណ្ណោះ។

កន្លែងកម្សាន្តនានានៅក្នុងបណ្តាខេត្តដែលបើកទេសចរណ៍ឡើងវិញនឹងនៅតែបន្តបិទ រួមទាំងហាងស្រា បារ៍ និងហាងខារ៉ាអូខេជាដើម ប៉ុន្តែប្រតិបត្តិករ និងមន្ត្រីអាចចាប់ផ្តើមរៀបចំសម្រាប់ការបើកឡើងវិញរបស់ពួកគេដែលនឹងត្រូវបានអនុញ្ញាតនៅពេលក្រោយ៕

កែសម្រួល៖ សៀនហួរ

មតិយោបល់