• 2021-10-30 08:25:00
  • ព័ត៌មាន

CamID បន្ថែមមុខងារថ្មី បន្ទាប់ពីទទួលបានពានរង្វាន់ជា «App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ»

  • 2021-10-30 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី CamID App ដែលបង្កើតឡើងដោយក្រុមហ៊ុន មិត្តហ្វូន ដែលឈានមុខគេនៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល បានឈ្នះពានរង្វាន់ជា«App កម្សាន្តល្អដាច់គេប្រចាំឆ្នាំ» ពីស្ថាប័ន Globee Awards ដែលជាស្ថាប័នអន្តរជាតិផ្ដល់ពានរង្វាន់ និងចំណាត់ថ្នាក់ធុរកិច្ចដ៏ល្បីល្បាញនៅលើពិភពលោក។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយសម្រាប់អ្នកប្រើប្រាស់គ្រប់រូប - ក្នុងនោះរាប់ទាំងអ្នកប្រើប្រាស់ឆ្លងប្រព័ន្ធ - ដែលដាក់បញ្ចូលគ្នានូវគ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និងCinema Service នៅក្នុង App នេះតែមួយ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា កម្មវិធី App ដ៏អស្ចារ្យរបស់មិត្តហ្វូនមួយនេះ ត្រូវបានទទួលស្គាល់ដោយពានរង្វាន់ដ៏ថ្លៃថ្លា ដោយសារតែ App នេះមានភាព នវានុវត្តន៍ និងផ្ដល់ការកម្សាន្តដ៏ល្អនិងសម្បូរបែបបំផុត ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «CamID គឺជា App ដំបូងគេបំផុតនៅកម្ពុជា ដែលមានមុខងារដ៏ច្រើនសម្បូរបែប ។ ថ្មីៗនេះ App នេះបានបន្ថែមមុខងារថ្មីមួយដែលទទួលបានអ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារតែវាមានមាតិកាប្រកបដោយនវានុវត្តន៍ និងមានមុខងារ Self-care ដែលរួមមាន ភាពយន្ត, ហ្គេមស៍, កីឡាអេឡិចត្រូនិក Chat និងមុខងារ Metfone+ ទាំងអស់នេះស្ថិតនៅក្នុង App តែមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មិត្តហ្វូនអាចគ្រប់គ្រងអ្វីៗគ្រប់បែបយ៉ាងនៅក្នុង App តែមួយគត់ ។»

យោងតាមលោកអគ្គនាយករងដដែល CamID ទើបតែបានបន្ថែមមុខងារថ្មីមួយទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចប្ដូរកាតកោសដែលខូចយកកាតថ្មីបាន ។ លោកបានបន្តថា៖ កាលពីមុន នៅពេលដែលកាតកោសរបស់អតិថិជនខូច ពួកគេចាំបាច់ត្រូវធ្វើដំណើរទៅដល់ហាងលក់ (Showroom) ដើម្បីប្ដូរយកកាតថ្មី ដែលបង្កការលំបាកនិងធ្វើឱ្យពួកគេខាតបង់ពេលវេលា។

លោក ឌិនថន មានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា «ឥឡូវនេះ នៅពេលកាតកោសរបស់អ្នកខូច អ្វីដែលអ្នកគួរធ្វើ គឺចូលទៅកាន់ CamID App រួចហើយប្ដូរយកកាតថ្មីយ៉ាងងាយស្រួល និងរហ័សបំផុត ។ វាងាយស្រួលមែនទែន។»

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនា សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូននៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់លើការផ្ដល់កម្មវិធីឌីជីថលកាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត៕

មតិយោបល់
អត្ថបទថ្មី