• 2021-11-02 05:08:33
  • ព័ត៌មាន

«ទោះគ្មានស្បែកជើងពាក់ គ្មានខោអាវថ្មី ដូចមិត្តដទៃ តែខ្ញុំមិនខ្មាសគេឡើយ សំខាន់បានចូលរៀនជាភ័ព្វសំណាងហើយ»

  • 2021-11-02 05:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខបានរៀបចំនូវគម្រោង តោះអាន និង បង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ ឆ្នាំ២០២១ នៅតាមសាលាមួយចំនួនក្នុងខេត្តសៀមរាប។ តាមរយៈការបរិច្ចាកពីសប្បុរសជន ដៃគូសហការ និងក្រុមហ៊ុនមួយចំនួន ក្រុមការងារនៃគម្រោងតោះអាន បានរៀបចំសៀវភៅអាន សៀវភៅរឿងនិទាន ព្រមទាំងសម្ភារៈសិក្សាមួយចំនួនដូចជា ប៊ិច សៀវភៅ ខ្មៅដៃ ដៃខួង បន្ទាត់ ជ័រលុប សឺមី ជូនទៅដល់ប្អូនសិស្សានុសិស្សជាង៩០០នាក់ នៅតាមសាលាចំនួន៤។

ក្នុងនោះឃើញថា មានប្អូនប្រុសម្នាក់មកសិក្សាដោយសម្លៀកបំពាក់ចាស់ ហើយអ្វីដែលកាន់តែអាណិតអាសូរដល់ប្អូនប្រុសទៀតនោះ គឺថាគ្មានសូម្បីតែស្បែកជើងពាក់។ ខុសពីសិស្សដទៃទៀតដែលគេមានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈសិក្សាគ្រប់គ្រាន់​។ បើតាមការបញ្ជាក់ពីក្រុមការងារ JCI ប្អូនប្រុសរូបនេះ គឺជាសិស្សនៅសាលាបឋមសិក្សាជ័យ ក្នុងខេត្តសៀមរាប។ តាមការសន្និដ្ឋាន ប្រហែលជាគ្រួសាររបស់ប្អូនប្រុសដែលបានរៀបរាប់ខាងលើ មានជីវភាពខ្វះខាត ប៉ុន្តែទោះជាយ៉ាងណា ប្អូនប្រុសមិនបោះបង់ការសិក្សាចោល តស៊ូមកក្រេបយកចំណេះវិជ្ជា ដើម្បីជាស្ពានចំលងទៅរកអនាគតមួយដែលល្អប្រសើរ។

សម្រាប់បងប្អូនដែលចង់បរិច្ចាគទៅកាន់ប្អូនប្រុស បងប្អូនអាចទំនាក់ទំនងទៅកាន់នាយិកាសាលាបឋមសិក្សាជ័យ ដោយផ្ទាល់ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នាយិកាសាលាបឋមសិក្សាជ័យ មានឈ្មោះ អ្នកគ្រូ សុខ ញ៉ា ដែលមានលេខទូរស័ព្ទ 0977932254៕

អត្ថបទ ៖ សង្ហា

មតិយោបល់