• 2021-11-05 03:07:59
  • ព័ត៌មាន

ស្ងាត់ៗ! ផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី គ្រោងនឹងបើកដំណើរការនៅមុនពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះហើយ

  • 2021-11-05 03:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលជិត២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលជាផ្សារសិនជូរីថ្មីនោះ បានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំ សំណង់មួយកម្រិតហើយ ដោយគ្រោងនឹងបើកដំណើរការនៅមុនពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់ អគារផ្សារទំនើប សិនជូរីផ្លាហ្សា កាលពីថ្ងៃទី០៣ វិច្ឆិកា ឆ្នាំ២០២១នេះ។

ឯកឧត្តមអភិបាលរង លោកបានបន្ថែមឲ្យដឹងទៀតថា ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់អគារផ្សារទំនើបសិនជូរីផ្លាហ្សានេះ បានបង្ហាញពីភាពរឹងមាំនៃការងើបឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងជំនឿទុកចិត្ត និងការជឿជាក់ របស់វិនិយោគិនមកលើរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ រហូតឈានទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺនេះជាមួយនឹងគន្លងប្រក្រតីភាពថ្មី ។

រូបភាព៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ

សូមជម្រាបថា អគារផ្សារទំនើបសិនជូរីផ្លាហ្សាថ្មី នឹងក្លាយជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្ម មានទាំងផ្សារកសិកម្ម ផ្សារទំនិញទូទៅ មជ្ឈមណ្ឌលកម្សាន្ត មជ្ឈមណ្ឌលថែទាំសុខភាព-សម្ផស្ស ភោជនីយដ្ឋាន សណ្ឋាគារ ស្កាយបារ-ល- ដែលបម្រើតម្រូវការគ្រប់បែបយ៉ាងរបស់អតិថិជន។ ភាពចម្រុះ ទាំងនេះរួមមាន៖

ជាន់ផ្ទាល់ដី៖ មានត្រី សាច់ បន្លែ ផ្លែឈើ ដែលជាតម្រូវការជីវភាពប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋជុំវិញ។ ជាន់ទី១. ផ្គត់ផ្គង់ទំនិញទូទៅ គ្រឿងឧបភោគ បរិភោគប្រចាំ សម្លៀកបំពាក់ គ្រឿងអលង្ការ វត្ថុអនុស្សាវរីយ៍។

ជាន់ទី២៖ ប្រមូលផ្តុំទៅដោយហាង ប្រណិតល្បីៗ ជុំវិញពិភពលោក ជាពិសេសមានសេវាកម្មថែទាំ សុខភាពនិងសម្ផស្ស។ ជាន់ទី៣៖ ភោជនីយដ្ឋានដែលប្រជុំទៅដោយរសជាតិល្បីៗទូទាំងពិភពលោក។

ជាន់ទី៤, ៥, និងជាន់ទី៦៖ ជាសណ្ឋាគារលំដាប់ផ្កាយ៤ ដែលជាចំណតទីមួយរបស់ភ្ញៀវទេសចរអន្តរជាតិ។ សួនច្បារលើអាកាសអាចឱ្យលោកអ្នកបណ្តែតអារម្មណ៍ទៅតាមខ្យល់ត្រជាក់ និងទស្សនីយ ភាពដ៏អស្ចារ្យ៕

ប្រភព៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ

អត្ថបទសម្រួលដោយ ៖ Su In

មតិយោបល់