• 2021-11-07 02:56:32
  • ព័ត៌មាន

ក្លិបនិស្សិត CamEd ​រៀប​ចំ​កិច្ច​ពិភាក្សា ដើម្បី​ជំ​រុញ​ឲ្យ​យុវ​ជន​កម្ពុជា ប្រើ​បណ្តាញ​សង្គម​បែប​វិជ្ជ​មាន

  • 2021-11-07 02:56:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ពេញ៖ ក្លិប​អភិវឌ្ឍ​ប្រកប​ដោយនិរន្ត​រ​ភាព​របស់​វិទ្យា​ស្ថាន CamEd (CamEd Sustainable Development Club) នឹង​រៀប​ចំ​កម្ម​វិធី​​ស្តីពិភាក្សា​គ្នា​តាម​អន​ឡាញមួយស្តីពី បណ្តាញ​សង្គម និង​យុវ​ជនកម្ពុជា នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយពីមើល​ឃើញ​ថា បណ្តាញ​សង្គមអាច​ជះ​ឥទ្ធិ​ពល​ជា​អវិជ្ជមានលើ​កម្មវិធី​សិក្សា សុខ​ភាព​ផ្លូវ​ចិត្ត និងផ្លូវ​កាយ​របស់ពួកគេ​​។

កម្ម​វិធី​ពិភាក្សាគ្នាក្រោម​ទស្ស​ទាន «បណ្តាញ​សង្គម និង​យុវ​ជន៖ ឥទ្ធិ​ពល​វិជ្ជមាន (Social Media & Youth: Positive Footprint)» មួយ​នេះ នឹង​ពិភាក្សា​លើ ការ​ចែក​រំលែក​ចំណេះ​ដឹង​ស្តីពី​ឥទ្ធិ​ពលរបស់​បណ្តាញ​សង្គមលើយុវ​ជន​កម្ពុជានា​ពេល​បច្ចុប្បន្ន ការ​ស្វែង​រក​ឥទ្ធិ​ពល​វិជ្ជ​មាន​របស់​បណ្តាញ​សង្គម​លើ​យុវជន និង​វិធី​សាស្ត្រ​ដែល​យើង​អាច​​ធ្វើ​ឲ្យ​​ឥទ្ធិពលកើត​ឡើង និង​ ការ​ចាត់​វិធាន​ការ​ឆ្ពោះ​ទៅកាន់​ការ​ចែក​រំលែក​​ភាព​វិជ្ជមាន និង​ចំណេះ​ដឹង ក្នុង​បណ្តាញ​សង្គម​​។

យុវ​ជន​ពោរពេញ​ដោយ​បទពិសោធ​៣នាក់ កញ្ញា​រិន សិទ្ធិនារី ធ្វើការផ្នែក​ព័ត៌មាន និង​ទំនាក់ទំនង និង​ជា​អ្នក​គ្រប់គ្រងទំ​ព័រ Switching-ចម្លាស់ លោកយ៉ែម សំណាង គ្រូបង្រៀន​ផ្នែក​ទីផ្សារ និង​ជា​អ្នក​គ្រប់គ្រងទំ​ព័រ Zell និងលោកវង្សធា សហ​ស្ថាបនិកក្រុមហ៊ុន CamboFinance នឹងចូលរួមក្នុងនាម​ជា​វាគ្មិន​ក្នុងកម្មវិធី ដើម្បី​ពិភាក្សា​លើ​ប្រធាន​បទ​ដូច​ជា ជ្រើស​រើស​ហ្គេម​ដោយខ្លួន​ឯង ឥទ្ធិពល​វិជ្ជ​មាន​នៃ​មាតិកាបណ្តាញ​សង្គម និង​ប្រធាន​បទសំខាន់ៗ​ផ្សេង​ទៀត​។

កម្មវិធី បណ្តាញ​សង្គម និង​យុវ​ជន៖ ឥទ្ធិ​ពល​វិជ្ជមាន នេះ នឹង​ផ្តោត​ជា​ពិសេស​លើ​យុវជន​កម្ពុជា ក្រោយ​ពីមើល​ឃើញ​ថា ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ពេក​ មិនត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​លើ​កម្មវិធី​សិក្សា​របស់​យុវ​ជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ប៉ះ​ពាល់​ដល់​សុខភាពផ្លូវ​កាយ និង​ផ្លូវ​ចិត្តរបស់ពួកគេ​ផង​ដែរ​​។

ទាក់​ទង​នឹង​កម្មវិធី​ពិភាក្សា​ដ៏សំខាន់នេះ អ្នក​រៀប​ចំកិច្ច​ពិភាក្សា ​បាន​ឲ្យដឹង​ថា៖ «យើង​​ពិត​ជា​អាច​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ផ្តល់​ឥទ្ធិ​ពល ឬ​ចែករំលែកបទពិសោធ​ និង​ចំណេះ​ដឹង​ល្អ​ៗ ដល់​មនុស្ស​ជាច្រើន ជាពិសេស​យុ​វនជ​លើ​បណ្តាញសង្គម​។ ហេតុនេះ កម្មវិធី​របស់យើង​ នឹង​ស្វែង​រក​លទ្ធភាព​ដែលយើង​អាច​ប្រើប្រាស់​បណ្តាញសង្គម ដើម្បី​បន្សល់ទុក​ សញ្ញា​ដ៏ល្អ ឬ​ឥទ្ធិពល​ជា​វិជ្ជមាន​»​។

ដោយ​មាន​គោល​បំណង​លើក​ទឹកចិត្ត​ឲ្យ​សិស្ស-និស្សិតចូល​រួម ក្នុងការងារ​សង្គម និង​យល់​ដឹង​ពី​និរន្តរភាព ដើម្បី​ឲ្យ​សិស្ស-និស្សិត​ទាំងនោះ​អភិវឌ្ឍឥរិយា​បថ និង​រៀប​ចំ​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​បរិស្ថាន​ការ​ងារ​នា​ថ្ងៃ​អនា​គត​ នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ ដែល​ក្លិប​អភិវឌ្ឍ​ប្រកប​ដោយរន្តរ​ភាព​របស់​វិទ្យា​ស្ថាន CamEd​ ដែល​ជាក្លិបមួយ​ក្នុង​ចំណោម​ក្លិប​និស្សិត​ ដែលត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមនិស្សិត​៩នាក់ ក្នុង​ឆ្នាំ​២០១៩​។

ដើម្បី​ចូលរួម​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ ចែករំលែក​បទិសោធ​ល្អ​ៗ និងដឹង​កាន់​តែ​ច្បាស់ ក៏ដូច​ជា​ចោទ​ជា​សំណួរ​នានា ក្នុងកម្មវិធីពិភាក្សា​តាមអន​ឡាញ​នេះ លោក​អ្នក​អាច​ចុះ​ឈ្មោះ​តាម​រយៈ​លីង​ខាងក្រោមនេះ៖

https://tinyurl.com/arn5dkz

ទំព័រ Facebook៖ CamEd Sustainable Development Club

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម