• 2021-11-11 06:16:38
  • ព័ត៌មាន

អ្នកត្រៀមរៀបការសូមចំណាំ! ក្រសួងស្នើឱ្យកាត់បន្ថយពិធីបែបបរទេស ដូចពិធីកាត់នំ បោះផ្កា និងពីធីមិនចាំបាច់ផ្សេងៗទៀត

  • 2021-11-11 06:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងបរិបទនៃជីវិតបែបគន្លងថ្មី រស់នៅជាមួយនឹងវីរុសកូវីដ១៩ ទម្លាប់ចាស់ៗដែលប្រជាជនតែងធ្វើពីមុនត្រូវបានផ្លាស់ប្ដូរ ដើម្បីកាត់ផ្ដាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ។ តួយ៉ាងកម្មវិធីផ្សេងៗលក្ខណៈបែបជួបជុំ ត្រូវបានធ្វើឡើងទៅតាមគន្លងថ្មី ដែលចេញប្រកាសដោយអាជ្ញាធរមានសមត្ថកិច្ច។

រូបតំណាង

តាមសេចក្ដីជូនដំណឹងស្ដីអំពីការរក្សាគម្លាតសុវត្ថិភាព និងការកាត់បន្ថយជំនួបដោយផ្ទាល់ នៃនីតិវិធីប្រតិបត្តស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា៖ ពិធីបែបប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងសាសនា គឺជាពិធីចាំបាច់ដែលត្រូវបានលើកទឹកចិត្តឱ្យ រៀបចំ។ ដោយឡែកពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា ក៏ដូចជាពិធីបែបបរទេសដទៃទៀត និងពិធីបន្ទាប់បន្សំ ផ្សេងៗ ដែលមិនចាំបាច់ គប្បីត្រូវបានកាត់បន្ថយ។ត្រូវប្រើប្រាស់ធនធាន សម្ភារៈ ផលិតផល និងមធ្យោបាយ ក្នុងប្រទេសឱ្យអស់លទ្ធភាព ដោយ ព្យាយាមកាត់បន្ថយការប្រើប្រាស់ផលិតផលពីបរទេស៕

មតិយោបល់