• 2021-11-11 10:04:09
  • ព័ត៌មាន

មិត្តហ្វូនបន្តរកឃើញអតិថិជនមានសំណាងប្រចាំខែតុលា ពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន ៥០០០៛»

  • 2021-11-11 10:04:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ មិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនដូចជា ទូរស័ព្ទដៃទំនើប iPhone 12 Pro, iPhone 12 mini, iPad 8 Cellular ទៅកាន់អតិថិជនដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន ៥០០០៛» ប្រចាំខែតុលា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។

លោក ម៉ក សាយ័ណ្ណ រស់នៅខេត្តកំពត ជាអតិថិជនដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ «ពេលក្រុមការងារខាងមិត្តហ្វូនទាក់ទងទៅដំបូង ថាខ្ញុំបានឈ្នះរង្វាន់ធំ iPhone 12 Pro ពីក្រុមហ៊ុន តែខ្ញុំគិតថានេះជាការបោកប្រាស់ ប៉ុន្តែក្រោយពីស្តាប់ការពន្យល់បកស្រាយពីក្រុមការងារមិត្តហ្វូន ក៏ដូចជាការមិនតម្រូវឱ្យបង់ប្រាក់អ្វីមុនដូចករណីបោកប្រាស់ដទៃ ហើយខ្ញុំក៏បានចូលទស្សនាការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការហ្វេសប៊ុករបស់ក្រុមហ៊ុនមិត្តហ្វូនទៀតផងនោះទើបខ្ញុំជឿជាក់ ហើយសប្បាយចិត្តមែនទែន និងឡើងមកទទួលរង្វាន់តែម្តង ជាចុងក្រោយក៏សូមអរគុណដល់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីនេះឡើង និងសូមជូនពរឱ្យក្រុមហ៊ុនបន្តរីកចម្រើនជោគជ័យទៅមុខជានិច្ច»។

អតិថិជនមានសំណាងម្នាក់ទៀតក៏មកពីខេត្តកំពតដែរ លោក អុិន ទូច ជាអ្នកឈ្នះរង្វាន់ iPad 8 Cellular ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «ធ្លាប់តែឃើញគេឈ្នះ ឥឡូវនេះបានឈ្នះម្តង មានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ព្រោះកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ធ្វើឡើងច្រើនខែហើយ និងបន្តធ្វើដល់ចុងខែធ្នូ មិននឹកស្មានថាសំណាងមានពិត ខ្ញុំពិតជាបានឈ្នះពិតមែន គឺ iPad 8 ហើយក៏មានពាក្យខ្លះចង់ប្រាប់ទៅបងប្អូនថា ក្រុមហ៊ុនពិតជាបានផ្តល់រង្វាន់ជូនពិតៗ និងមិនតម្រូវឱ្យបង់ជាប្រាក់មុនអ្វីឡើយ ព្រោះគ្រប់ករណីឆបោកអំពីការឈ្នះរង្វាន់ផ្សេងៗ តែងតែតម្រូវឱ្យបង់ប្រាក់ជាមុន ជាចុងក្រោយសូមក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនមិត្តហ្វូនដែលបង្កើតនូវកម្មវិធីនេះឡើងដែលផ្តល់រង្វាន់ជូនពិតៗតែម្តង»។

ចំនែកឯអតិថិជនមានសំណាងម្នាក់ទៀត ភិក្ខុ លី ហួន មកពីខេត្តតាកែវ ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាដែរ។

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមាន កាតកោស ៥០០០ រៀល រហូតដល់ $៥ លុយក្នុងប្រព័ន្ធ ទិន្នន័យ​អុីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro iPhone 12 mini iPad 8 និងកាតកោស ១០ ដុល្លារ។

មិនតែប៉ុណ្ណោះ រាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស ៥០០០៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម ១០០ ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។ ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។

សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ ០៩៧ ៩ ០៩៧ ០៩៧។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ឬហៅទៅកាន់លេខ ១៥១០៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទថ្មី