- 2021-11-26 13:23:51
- ព័ត៌មាន
មកទល់នឹងពេលនេះ អ្នកចាក់វ៉ាកសាំងដូសទី៣ ឬដូសជំរុញ បានប៉ុន្មាននាក់ហើយនៅកម្ពុជា?
- 2021-11-26 13:23:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទល់នឹងពេលនេះ អ្នកចាក់វ៉ាកសាំងដូសទី៣ ឬដូសជំរុញ បានប៉ុន្មាននាក់ហើយនៅកម្ពុជា?
ចន្លោះមិនឃើញ
កម្ពុជាបានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដើម្បីបង្កើនប្រព័ន្ធស៊ាំប្រឆាំងជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ដោយប្រើប្រាស់ប្រភេទវ៉ាក់សាំង AstraZeneca ចាប់តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១មក ដែលជាពិសេសចាក់ទៅលើពួកជួរមុខ (កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងគ្រូពេទ្យ)។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកដែលទទួលបានវ៉ាក់សាំងដូសជំរុញប្រមាណ ២លាន ២សែននាក់ហើយ (ទិន្នន័យពិតប្រាកដ ២,១៩៩,៣៨២នាក់) ដោយនៅក្នុងនោះបានប្រើប្រាស់វ៉ាក់សាំង Sinopharm ២៨ដូស Sinovac ១,១០៥,៤៤១ដូស AstraZeneca ជំនួយរបស់ជប៉ុនចំនួន ៦៦៥,១៧៤ដូស ប្រភេទវ៉ាក់សាំងនេះដដែលតែជាជំនួយរបស់អង់គ្លេសចំនួន ៤១៤,៥០៧ដូស និងប្រភេទ AstraZeneca ដដែលនេះតែពីកូរ៉េខាងត្បូងចំនួន ១៤,២៣២ដូស។
ទាក់ទងនឹងកម្មវិធីចាក់វ៉ាក់សាំងដូសទី៣នេះ អ្នកដែលបានចាក់វ៉ាក់សាំង Sinophaarm ឬ Sinovac ចំនួន២ដងរួចហើយ អាចចាក់ចាក់វ៉ាក់សាំងប្រភេទដដែលនេះក៏បាន ឬក៏ប្រភេទ AstraZeneca ឬ Pfizer ឬក៏ Moderna ជាដូសជំរុញក៏បាន។
សម្រាប់អ្នកដែលទទួលបាន AstraZeneca ឬ Johnson & Johnson គ្រប់ដូសហើយនោះ អាចចាក់វ៉ាក់សាំងប្រភេទដដែលនេះ ឬ Pfizer ឬក៏ Moderna ជាដូសជំរុញក៏បាន។
ចំពោះការវ៉ាក់សាំងដូសទី៣នេះ សម្រាប់មន្ត្រីជួរមុខ មនុស្សចាស់ចាប់ពីអាយុ៦០ឆ្នាំ និងអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយគួរធ្វើឡើងចន្លោះពីខែទី៤ និងខែទី៦ រីឯប្រជាជនទូទៅគួរធ្វើឡើងចន្លោះពីខែទី៦ និងខែទី៨ បន្ទាប់ពីចាក់វ៉ាក់សាំងគ្រប់ចំនួន៕