• 2021-11-30 04:55:10
  • ព័ត៌មាន

ក្លិបកម្សាន្ត ខារ៉ាអូខេ អនុញ្ញាតឱ្យបើកដំណើរការវិញហើយ ចាប់ពីថ្ងៃនេះតទៅ

  • 2021-11-30 04:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ វិច្ឆិកា ២០២១នេះបានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយតម្រូវអនុវត្តន៍តាមគន្លងប្រក្រតីភាពថ្មី ។

តាមសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារាំអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វាំកំសាំង ស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ *៣ ការពារ និង ៣កុំ" របស់ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៏ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម ៕

សូមមើលលម្អិតក្នុងសេចក្ដីប្រកាសខាងក្រោមនេះ ៖

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់