• 2021-11-30 09:01:51
  • ព័ត៌មាន

តើកូវីត១៩ បានពិសោធន៍អ្វីខ្លះដល់អ្នក តើអ្នកគួរមានផែនការជីវិតអ្វីខ្លះបន្តទៀតដើម្បីបង្ការការពារវិបត្តិនេះនៅថ្ងៃក្រោយ?

  • 2021-11-30 09:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺកូវីត១៩បាន និងកំពុងរាត្បាតពាសពេញសាកលលោក មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន បានបាត់បង់ប្រាក់ចំណូលការងារប្រចាំថ្ងៃរបស់ខ្លួន ចំណូលដែលធ្លាប់តែរកបានដោយងាយបែរជាបាត់បង់ ការងារដែលធ្លាប់ធ្វើក៏ត្រូវបានគេកាត់បន្ថយចំនួនបុគ្គលិក​​ទៀត អាជីវកម្មដែលធ្លាប់ដើរទៅយ៉ាងរលូនក៏បែរមកជាបាត់បង់អស់អតិថិជននិង អ្នកគាំទ្រ តើកូវីត១៩ បានពិសោធន៍អ្វីខ្លះដល់អ្នក តើអ្នកគួរមានផែនការជីវិតអ្វីខ្លះបន្តទៀតដើម្បីបង្ការការពារវិបត្តិនេះនៅថ្ងៃក្រោយ?

១​. សម្រាប់ការពិសោធទីមួយរបស់កូវីត១៩ មកលើអ្នកនោះគឺហិរញ្ញវត្ថុរបស់អ្នក

វាជាការពិសោធដ៏ធំធេងមួយថា ប្រសិនបើថ្ងៃនេះ ពេលនេះ អ្នកមិនមានចំណូលចូលមក ជីវិតរបស់អ្នកនឹងរស់នៅបានល្អ ស្រួលស្រណុកឬក៏ពិបាកកម្រិតណា ។វិបត្តិកូវីត១៩ កំពុងតែពិសោធន៍ យើងទាំងអស់គ្នា ក៏ដូចជាការបង្រៀនអោយយើងចេះទុកដាក់សន្សំទុក ត្រៀមនូវរាល់បញ្ហាដែលអាចកើតមានឡើង ដោយយើងមិនដឹងខ្លួន សម្រាប់អ្នកដែលបានត្រៀមខ្លួនរួចរាល់គេ នឹងមិនសូវពិបាក តែសម្រាប់អ្នកដែលមិនបានត្រៀមជាមួយនឹងបញ្ហា វាពិតជាពិបាកខ្លាំងណាស់ វាពិតជាសំខាន់ខ្លះណាស់សម្រាប់អ្នក។

ដូច្នេះអ្នកត្រូវតែត្រៀមព្រមជាមួយនឹងចំណូលរបស់អ្នក ខំស្វែងរកចំណូលអោយបានច្រើនតាមដែលអាចធ្វើបាន ប្រសិនបើចង់បានចំណូលបន្ថែមត្រូវកសាងសមត្ថភាពគំនិត បន្ថែមទើបចំណូល បានបន្ថែមតាមហ្នឹងដែរ កាន់តែបង្កើនសមត្ថភាព អ្នកកាន់តែរកចំណូលបាននោះអ្នកនឹងមិនសូវមានហានិភ័យ ។

២.កូវីត១៩បានកំពុងធ្វើការពិសោធអាជីវកម្មការរកស៊ីរបស់អ្នក

ប្រសិនបើថ្ងៃនេះអ្នកកំពុងតែធ្វើអាជីវកម្ម ហើយកើតវិបត្តិនេះឡើងមក អតិថិជនដែលធ្លាប់តែគាំទ្រទិញនូវ ផលិតផលរបស់អ្នក ធ្លាប់តែកម្មង់ផលិតផលរបស់អ្នកឥតឈប់ឈរបែរជាឈប់ទិញរបស់អ្នក​ តើអ្នកនឹងធ្វើយ៉ាង ណា? អាជីវកម្មដែលធ្លាប់តែដើរទៅរលូន មានចំណូលច្រើន តែបែរជាចំណូលធ្លាក់ចុះ តើអ្នកនឹងធ្វើយ៉ាងណា? តើផែនការយុទ្ធសាស្រ្តអាជីវកម្មរបស់អ្នកមានភាពល្អបត់បែនបានល្អកម្រិតណា ដើម្បីទប់ទល់ជាមួយនឹងវិបត្តិទាំងអស់នេះ?

៣. ការពិសោធទីបីរបស់កូវីត១៩ គឺផែនការបម្រុងសម្រាប់ជិវិតរបស់អ្នក

តើអ្នកមានផែនការបម្រុងអ្វីខ្លះ ប្រសិនបើថ្ងៃនេះ អ្នកត្រូវឈប់ពីការងារដែលអ្នកកំពុងតែធ្វើ តើអ្នកអាចរកចំណូលបានទៀតដែរឬទេ? ដើម្បីមកផ្គត់ផ្គង់គ្រួសារអ្នក ដូច្នេះអ្នកត្រូវតែមានគម្រោងផែនការជីវិតអោយបានច្បាស់លាស់ មានថវិកា ការងារបម្រុងហើយក៏កុំពឹងតែពីចំណូលមួយមុខ បើអាចត្រូវមានចំណូលផ្សេងទៀតពីក្រៅការងារប្រចាំរបស់អ្នក ដើម្បីជាចំណូលច្រើនមុខទុកបម្រុងនឹងវិបត្តិផ្សេងៗទៀត៕

អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី