• 2021-11-30 08:43:16
  • ព័ត៌មាន

រំកិល​មក​អាស៊ីហើយ! ជប៉ុន ទើប​ប្រកាសរកឃើញអ្នកវិជ្ជមានវីរុសកូវីដ អូមីក្រុង ក្នុងប្រទេសខ្លួន!

  • 2021-11-30 08:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រាយការណ៍ថាបានរកឃើញករណីដំណឹងនៃវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ អូមីក្រុង (Omicron) នៅក្នុងប្រទេសខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

ករណីដំបូងបង្អស់នៃវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញទៅលើបុរសម្នាក់​ដែលធ្វើដំណើរមកពីប្រទេស Namibia នៅក្នុងទ្វីបអាហ្វ្រិក។ បើតាមការឱ្យដឹងពីមន្រ្តីអាកាសចរជប៉ុន បុរសម្នាក់នោះ អាយុខ្ទង់ ៣០ ហើយបានតេស្តរកឃើញវិជ្ជមានវីរុសកូវីដ អូមីក្រុង នៅព្រលានយន្តហោះ។

ជប៉ុន បានធ្វើការបិទជើងហោះហើរសម្រាប់ជនបរទេស យ៉ាងហោចណាស់ ១ខែ ដើម្បីធ្វើការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដបំប្លែងថ្មីដ៏កាចសាហាវ។ ចំណែកអង្គការសុខភាពពិភពលោក ក៏បានព្រមានអំពីហានិភ័យនៃវីរុសកូវីដ អូមីក្រុង នេះផងដែរ៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់