• 2021-12-10 02:36:21
  • ព័ត៌មាន

ពាក្យសំដី៦ឃ្លា ដែល​ឪពុក-ម្ដាយ​ និយាយ​ចេញ​ទៅ​ហើយ អាច​ធ្វើឲ្យកូនៗមិនជោគជ័យនៅថ្ងៃមុខ

  • 2021-12-10 02:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុកម្តាយ ត្រូវចងចាំថាអ្នកគឺជាគ្រូទីមួយ របស់កូនៗ ប្រសិនបើអ្នកជាឪពុកម្តាយដែលយល់ពីកូន ចេះអប់រំប្រៀនប្រដៅកូនឲ្យទៅរកផ្លូវល្អ ចេះលើកទឹកចិត្ត និងមានវិធីដែលណែនាំកូនបានត្រឹមត្រូវ កូនៗរបស់អ្នកប្រាកដណាស់នឹងជោគជ័យតទៅ ថ្ងៃមុខ ពោលគឺជីវិតអនាគតកូន គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នកតែម្តង ទាំងនេះជាពាក្យសំដីប្រាំមួយយ៉ាងដែលធ្វើឲ្យកូនរបស់អ្នកមិនជោគជ័យតទៅថ្ងៃមុខ ហើយអ្នកជាអាណាព្យាបាលគួរជៀស៖

១. គួរឲ្យរំខាន

ការដែលអ្នកនិយាយថាកូនរបស់អ្នកគួរឲ្យរំខាន គួរឲ្យធុញ វានឹងប៉ះពាល់ទៅដល់អារម្មណ៍របស់កូនអ្នក អ្នកគួរតែប្រើសម្តីល្អណែនាំទៅលើកូនៗរបស់អ្នកជាជាងពាក្យថាគួរឲ្យរំខានទៅជាកូនឯងមានការអ្វី ឬក៏កូនគួរតែទៅលេងកន្លែងផ្សេង ពេលនេះពុកឬក៏ម៉ែកំពុងតែធ្វើការ។

២. ធ្វើអ្វីមិនដែលកើតដូចជាគេ

ប្រសិនបើអ្នកចង់ឲ្យកូនអ្នកធ្វើអ្វីមួយ អ្នកជាឪពុកម្តាយគួរតែបង្រៀនទៅដល់កូនៗ ឲ្យពួកគេធ្វើ ឲ្យខិតខំ ដោយការណែនាំបង្ហាត់បង្រៀនរបស់អ្នក តែប្រសិនបើអ្នកនៅតែបន្ទោសដល់កូនៗ គេនឹងក្លាយទៅជាក្មេងដែលធ្វើអ្វីមិនកើតនាថ្ងៃអនាគត។

៣. មិនឃើញដូចកូនគេសោះ

ការដែលអ្នកប្រៀបធៀបកូនរបស់អ្នកទៅជាមួយនឹងកូនៗរបស់អ្នកដទៃ ជាការដែលអ្នកកំពុងតែបំបាក់ទឹកចិត្ត កម្លាំងចិត្តរបស់ពួកគេ ។កូនៗរបស់អ្នកអាចនឹងតូចចិត្ត ដែលឪពុកម្តាយឃើញភាពសំខាន់ ឬស្រឡាញ់លើកសរសើរកូនអ្នកដទៃជាជាងកូនខ្លួនឯង ។អ្នកដឹងទេ មានកូនៗខ្លះទៀតក៏ទៅបញ្ជោះផ្គើន ឪពុកម្តាយធ្វើខ្លួនឲ្យអាក្រក់ អាវ៉ាសែលើសដើមទៅទៀត ដើម្បីអោយសាកសមដែលពុកម្តាយ យកគេ ទៅប្រៀបធៀបជាមួយអ្នកដទៃ។

៤. កុំនិយាយច្រើនបានទេ

វាគឺរឿងមិនល្អនោះទេ ការដែលអ្នកបញ្ជាអោយកូនៗរបស់អ្នកមិននិយាយអ្វី ដោយមិនអធិប្បាយប្រាប់ពីហេតុផល ថាហេតុអ្វីបានជាពួកគេនិយាយមិនបាន អ្នកគួរតែប្រាប់ថាអ្វីដែលគួរនិយាយ ឬអ្វីដែលមិនគួរនិយាយ និងព្រោះហេតុអ្វីបានជានិយាយមិនបាន ។

៥. កូនប្រុសត្រូវតែមិនយំ

មិនថាកូនប្រុសឬកូនស្រីក៏មានទឹកភ្នែកដែលនឹងស្រក់ដូចតែគ្នា គេនឹងសង្ស័យថាហេតុអ្វីបានជាមនុស្សស្រីយំបាន មនុស្សប្រុសយំមិនបាន សម្រាប់ដំណោះស្រាយនោះគឺអ្នកគួរតែប្រាប់កូនរបស់អ្នកថា រឿងណាដែលគួរយំ រឿងណាដែលមិនគួរយំពីព្រោះហេតុអ្វី?

៦.អ្នកឃើញរូបរាងកូនរបស់អ្នកជារឿងកំប្លែង

អ្នកថា កូនអ្នកធាត់ តឿ មុនច្រើន អាក្រក់ ពាក្យសម្តីទាំងអស់នេះ វាមិនបានផ្តល់ផលអ្វីល្អដល់ក្មេងនោះឡើយ វាអាចធ្វើអោយពួកគេមានការតូចចិត្ត មានដំបៅនៅក្នុងទ្រូងបន្ថែមទៀតផង អ្នកគួរតែផ្តល់កម្លាំងចិត្តដល់ពួកគេទើបជាការប្រសើរ។

អ្នកត្រូវចាំថាអ្នកគឺជាគ្រូទីមួយ របស់កូនៗ ប្រសិនបើអ្នកជាឪពុកម្តាយដែលយល់ពីកូន ចេះអប់រំប្រៀនប្រដៅកូនឲ្យទៅរកផ្លូវល្អ ចេះលើកទឹកចិត្ត និងមានវិធីដែលណែនាំកូនបានត្រឹមត្រូវល្អ កូនៗរបស់អ្នកប្រាកដណាស់នឹងជោគជ័យតទៅ ថ្ងៃមុខ ជីវិតអនាគតកូនៗរបស់អ្នកគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ្នក ។

ប្រភព៖ YouTube អត្ថបទដោយ៖ សាន សុធារដ្ឋ

មតិយោបល់