• 2021-12-05 07:11:19
  • ព័ត៌មាន

ទិដ្ឋភាព​ទាំងស្រុង ព្រះទីនាំង​ដឹកព្រះសព​សម្ដេច​ក្រុម​ព្រះ ​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃនេះ!

  • 2021-12-05 07:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ថ្ងៃ​នេះ​បង្ហើប​ពី​ផែន​ការ​នាំ​យក​ព្រះសព​របស់​សម្ដេច​ក្រុម​ព្រះ​មក​កាន់​ប្រទេស​កំណើត​វិញ ឥឡូវ​នៅ​ថ្ងៃ​នេះ សម្បក​កាយ​តែ​គ្មាន​វិញ្ញាណ​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម  នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធាន ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន​ដឹក​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ!ឮ

រូបភាព៖ទំព័រហ្វេសប៊ុកព្រះបរមរាជវាំង

ព្រះទីនាំង​ព្រះសព​របស់​សម្ដេច​ក្រុម​ព្រះ​បាន​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ ជាង ១២ថ្ងៃ​ត្រង់​នេះ ដោយ​មាន​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ហ្វុនស៊ិនប៉ិច អ្នក​មុខ​អ្នក​ការ និង​មន្ត្រី​ព្រះបរមរាជវាំង​ជា​ច្រើន​រូប​ រង់​ចាំ​ទទួល​យ៉ាង​ច្រើន។

ការ​មក​ដល់​នៃ​ព្រះទីនាំង​ព្រះសព​របស់​សម្ដេច​ក្រុម​ព្រះ គឺ​កើត​ឡើង​តែ​២ថ្ងៃ បន្ទាប់​ពី​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ឲ្យ​ដំណើរ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់សោម។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធាន ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយ ព្រះរោគាពាធ ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យក​ថ្ងៃ​ទី ៨ ធ្នូ ឆ្នាំ ២០២១ នេះ ជា​ថ្ងៃ​កាន់​ព្រះមរណៈទុក្ខ​សម្រាប់​ការ​សោយទិវង្គត់​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដើម្បីជាកិច្ចថ្វាយតបនូវព្រះគុណូបក្ការៈដ៏ធំធេង នៃសម្តេច ដែលពេញមួយព្រះជន្មព្រះអង្គ មានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

អត្ថបទ៖ ទារិកា

មតិយោបល់