• 2021-12-07 09:58:51
  • ព័ត៌មាន

បន្ទាន់សូមជ្រាប! កំណាត់ផ្លូវទាំង៤នេះ ត្រូវផ្អាកធ្វើចរាចរណ៍ចាប់ពីម៉ោង៥ព្រឹកតទៅ

  • 2021-12-07 09:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នក្នុងព្រះរាជពិធីបុណ្យ ព្រះសពសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ។

ចាប់ពីម៉ោង ០៥:០០នាទីព្រឹកស្អែកតទៅ រដ្ឋបាលរាជធានីភ្នំពេញសហការ ជាមួយគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិនឹងមានរៀបចំពិធីដង្ហែ និងបូជាព្រះសព សម្តេច ក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញពីព្រះដំណាក់ ឆ្ពោះទៅមុខវត្តបទុមវតី។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជា បណ្តោះអាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់ចាប់ពីមុខព្រះដំណាក់ តាមរុក្ខវិថីសម្តេចប៉ាន (ផ្លូវលេខ២១៤) ឆ្ពោះទៅមហាវិថីព្រះនរោត្តម (ផ្លូវលេខ៤១) បន្តទៅវិមានឯករាជ្យ មហាវិថីព្រះសីហនុ នាគបាញ់ទឹក មហាវិថីសម្តេចសុធារស ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់ពិធីដង្ហែព្រះសពត្រូវបានបញ្ចប់កម្មវិធី ៕

សូមមើលព័ត៌មានលំអិតក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់