• 2021-12-08 08:07:51
  • ព័ត៌មាន

តោះម្នាក់១$! ដើម្បីស្នាមញញឹម និងអភិរក្សសត្វដំរីកម្ពុជាទាំងអស់គ្នា!

  • 2021-12-08 08:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងការណ៍ដែលមានឈ្មោះថា ដំរី គឺជាគម្រោងដែលបង្កើតឡើងដើម្បីជួយអភិរក្សសត្វដំរីនៅក្នុងតំបន់ ជើងភ្នំក៏ដូចជាព្រៃភ្នំគូលេនខេត្តសៀមរាប លើសពីនេះទៅទៀតគោលដៅដ៏ធំចម្បងរបស់គម្រោងនោះការលើកកម្ពស់ការអភិរក្សសត្វដំរីរបស់ប្រទេសកម្ពុជាក៏ដូចជាជួយដោះស្រាយនូវបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ អ្នកភូមិក្នុងតំបន់សហគមន៍ផងដែរ។

យើងអាចលរួមចែករំលែកក្ដីស្រឡាញ់ ផ្ដល់ស្នាមញញឹមដល់សត្វដំរី និងបងប្អូនអ្នកភូមិទាំងអស់គ្នាបានតាមរយ:ការផ្តល់ជាថវិកាដល់គម្រោងមួយនេះ។បើយោងទៅតាមក្រុមការងារការចេញផ្សាយតាមរយ:ផេកហ្វេសប៊ុកផ្លូវការដែលមានឈ្មោះថា Domrei-ដំរី គ្រោងនឹងទៅទស្សនាព្រៃភ្នំគូលែន ដើម្បីស្វែងយល់បន្ថែមអំពីជម្រកសត្វដំរី បទពិសោធន៍ជីវិតពិតនៅក្នុងសហគមន៍ភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ខេត្តសៀមរាប នៅថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ។

ជាចុងក្រោយក្រុមការងារនាំយកការយល់ដឹងអំពីសត្វដំរីទៅកាន់ ប្រជាជនកម្ពុជាតាមរយៈប្រព័ន្ធបណ្តាញសង្គម ដោយការបង្កើតផ្ទាំរូបភាព និង វីដេអូ ៣នាទី។ លើសពីនេះ ពួកយើងមានគម្រោងរៃអង្គាសថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាពប្រជាជនដែលនៅ តំបន់ព្រៃភ្នំគូលែន ដែលកំពុងជួបប្រទះផលវិបាកក្នុងអំឡុងពេលជម្ងឺរាតត្បាតកូវីដ-១៩ផងដែរ។

លោកអ្នកអាចចូលរួមជាមួយយើងដោយការបរិច្ចាគជាអាហារ សម្ភារៈ និងថវិកាតាមរយៈ •គណនី ABA: 001 601 498 (Phuong Uongnay) •លេខទូរស័ព្ទ: 086 841 314/ 011 757 274 •Facebook page: ᴅᴏᴍʀᴇɪ - ដំរី

ប្រភព៖Kulen elephant Forest

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី