• 2021-12-08 09:05:31
  • ព័ត៌មាន

ច្បាប់តឹងរុឹង! វៀតណាម កាត់ទោសឈ្មួញរកសុីជួញដូរ ស្នែងរមាស ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ

  • 2021-12-08 09:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការប្រទេសវៀតណាម បានសម្រេចកាត់ទោសឈ្មួញរកសុីជួញដូរ ស្នែងរមាស ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២១។

ឈ្មួញរកសុី ជួញដូរ សត្វព្រៃខុសច្បាប់នោះ មានឈ្មោះថា Do Minh Toan អាយុ ៣៦ឆ្នាំ ត្រូវបានតុលាការសម្រេចកាត់ទោសដាក់ពន្ធនាគារ ១៤ឆ្នាំ ក្រោយពីបានជួញដូរ ស្នែងរមាស ពីប្រទេសអារ៉ាប់រួម យកមកចូលក្នុងប្រទេសវៀតណាម។

ការឈានទៅមានការចាប់ខ្លួន និងដាក់ទោសឈ្មួញជួញដូរសត្វព្រៃខុសច្បាប់ខាងលើ គឺមន្រ្តីអាជ្ញាធរ​មានសមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ បានរកឃើញ ស្នែងរមាស ចំនួន៥៥ ដែលមានទម្ងន់ ១២៥គីឡូក្រាម វិចខ្ចប់ដោយប្រុងប្រយ័ត្នបំផុត ដែលគេសង្ស័យថាមានការពាក់ព័ន្ធនឹងទីផ្សារងងឹត ជួញដូរសត្វព្រៃដោយខុសច្បាប់៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី