• 2021-12-08 09:36:26
  • ព័ត៌មាន

បើមិនចង់ក្រហើយនៅតែក្រ! គួរជៀសវាងទម្លាប់អាក្រក់ការចាយវាយ ទាំង៥យ៉ាងនេះ!

  • 2021-12-08 09:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងជីវិតប្រចាំថ្ងៃតែងតែមានការចាយវាយជារឿងធម្មតា តែរឿងដែលមិនធម្មតានោះគឺអ្នកមិនចេះគ្រប់គ្រងប្រាក់ចំណូលរបស់អ្នក ដែលជាហេតុនាំឲ្យអ្នកក្រងើបមុខមិនរួចឬក៏រកស៊ីធ្វើការយូរហើយនៅតែមិនមានបានដូចជាគេ ។បើមិនចង់ក្រ អ្នកគួរជៀសវាងទម្លាប់អាក្រក់ហិរញ្ញវត្ថុ ទាំង៥យ៉ាងនេះ៖

១. មានលុយពេលណាមានចិត្តចង់ចំណាយ គ្រប់ពេល

មនុស្សមួយចំនួននៅពេលដែលមានលុយនៅក្នុងខ្លួន ចេះតែចង់បាននេះចង់បាននោះ ដោយមិនដឹងថាទិញយកមកហើយ យកមកប្រើប្រាស់ឬយកមកទុកចោល អ្នកគួរតែចេះរៀបចំទុកដាក់លុយអោយបានល្អទើបជាការប្រសើរ ត្រង់ចំណុចនេះមិនមែនមានន័យថាមិនអោយទិញអ្វីនោះឡើយ តែអ្នកគួរតែទិញអ្វីដែលត្រូវទិញបានហើយ។

២. ចំណាយច្រើនជាងចំណូល

មានមនុស្សមួយចំនួន មានលុយត្រឹមតែមួយចាយលើខ្លួនឯងតែប៉ុណ្ណោះ ចាយវាយលើសចំណូលប្រចាំថ្ងៃ ហើយនៅមានចិត្តទៅប៉ាវអ្នកដទៃទៀត ដើម្បីបានមុខមាត់ ការមានទឹកចិត្តជារឿងដែលល្អ ប្រសើរ តែមានទឹកចិត្តហើយមិនមានលុយចាយ ទឹកចិត្តទុកតាមក្រោយវាល្អ ជាង ដូច្នេះមុននឹងធ្វើអ្វីមួយអ្នកត្រូវតែគិតបានច្បាស់លាស់មុននឹងចំណាយ ប្រសិនបើអ្នកមិនចេះទុកដាក់លុយទេ អ្នកពិបាកនឹងមានបានណាស់។

៣. អ្នកគិតថាចាំអ្នកមានលុយសិន ចាំសន្សំ

អ្នកចាំអោយបានលុយជាដុំកំភួន ឬបានចំណូលប្រាក់ខែច្រើនជាងនេះ ឬចាំអស់បំណុលសិន ចាំអ្នកសន្សំ លុយកើត។ អ្នកត្រូវចាំថា ទោះបីតិចឬច្រើនអ្នកគួរតែទុកដាក់សន្សំអោយបានត្រឹមត្រូវ អ្នកគួរតែលុបនូវគំនិតទាំងអស់នេះចោល ហើយចាប់ផ្តើមពីឥឡូវមិនថាតិចឬច្រើន អ្នកអាចសន្សំបានដូចតែគ្នាទេ បើចាំដល់អ្នកមានលុយជាដុំកំភួន ពេលណាទើបមានទៅ។

៤. សម្ភារនិយម

ការដែលអ្នកទិញសម្ភារល្អៗថ្លៃៗ មកបង្អួតភ្នែកញាតិមិត្ត អ្នកដទៃជារឿងមិនល្អ អ្នកគួរតែជៀសវាង កុំមានគំនិតថាខ្លួនឯងមិនទាន់សម័យកាល បើអ្នកធ្វើបែបនេះអ្នកនឹងគ្មានថ្ងែមានបានទៅថ្ងៃមុខឡើយ អ្នកមិនចាំបាច់លូយឆាយទាន់សម័យពេកក៏បាន។តាមពិតទៅការដែលយើងប្រើប្រាស់របស់របរដែលសមរម្យជាមួយនឹងយើង ដោយមិនតាមសម័យកាលឬតាមនរណា វាជាភាពត្រឹមត្រូវដែលអ្នកគួរតែធ្វើ។

៥. ចាយសិនចាំគិតតាមក្រោយឬប្រើប្រាស់លុយអនាគត

អ្នកគិតថា អ្នកចាយថ្ងៃនេះអោយអស់សិន ចាំថ្ងៃស្អែកចាំគិតរកទៀត អ្នកគិតថាអ្នកចាយលុយទិញរបស់របរសប្បាយ គិតតែចាយវាយ ថ្ងៃនេះអ្នកនឹងរកលុយបានទៀតឬបើកប្រាក់ខែនៅខែក្រោយ ប្រសិនបើអ្នកនៅតែមានគំនិតបែបនេះ តទៅថ្ងៃ អនាគតអ្នក នឹងពិបាក ជាក់ជាមិនខាន ពីព្រោះអ្នកគ្មានគម្រោងទុកដាក់ថវិការនោះឡើយ។

អត្ថបទបកប្រែនិងកែសម្រួលដោយ៖ សាន​សុធារដ្ឋ

ប្រភព៖ google អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី