• 2021-12-08 09:45:51
  • ព័ត៌មាន

អ្នករស់នៅច្បារអំពៅមួយចំនួនត្រៀមទឹកទុក ព្រោះនឹង​មានការ​ផ្អាកការផ្គត់ផ្គង់ទឹក នៅម៉ោង៨យប់នេះតទៅ

  • 2021-12-08 09:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកផ្គត់ផ្គង់ទឹកចាប់ពីវេលាម៉ោង៨យប់នេះតទៅរយៈពេលរហូតដល់៤ម៉ោង អាស្រ័យហេតុនេះប្រជាពលរដ្ឋនឹងខ្វះខាតទឹករយៈពេលខ្លីនេះនឹងត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនផងដែរ ។

ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ៩០មម នៅលើផ្លូវ ៥៥kk នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៤០kk ដល់ផ្លូវលេខ៣៦៩ នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។ ការងារកាត់ភ្ជាប់បំពង់ចែកចាយ ទឹកថ្មីនេះតម្រូវឱ្យ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា០៤ម៉ោងគឺ ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទី និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច ៕

សូមអានសេចក្ដីប្រកាសលម្អិតខាងក្រោម​នេះ៖

អត្ថបទដោយ ៖ Su In

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី