• 2021-12-09 02:35:40
  • ព័ត៌មាន

ព្រលាន​យន្តះហោះ​ថ្មីសម្រេច​ដាក់​ឈ្មោះ «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ឥឡូវ​ស្ដាប់​សម្ដេចពន្យល់​ហេតុផល​ពីក្រោយ!

  • 2021-12-09 02:35:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងខេត្តកណ្ដាល ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ» ។ សម្ដេចតេជោ ប្រសិទ្ធនាមបែបនេះ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

តាមប្រសាសន៍សម្ដេចតេជោ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានការសាងសង់សម្រេចបាន២៧ភាគរយ និងមានកម្មករបំរើការងារជាង៣០០០ពាន់នាក់ និងកំពុងមម៉ាញឺកក្នុងការសាងសង់ ។ ចំពោះអត្ថន័យនៃឈ្មោះថ្មីរបស់អាកាសយានដ្ឋានថ្មីនេះ សម្ដេចបានបញ្ជាក់ថា មិនមែនសំដៅឈ្មោះរបស់សម្ដេចទេ តែក្នុងន័យសំដៅដល់ ការបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ។

សម្ដេច​លើក​ឡើង​ថា ពាក្យ "តេជោ" ពេ​ល​នេះ គឺ​សំដៅ​ទៅ​លើ​តេជោ​ជំនាន់​មុន គឺ​ជំនាន់​សតវត្សរ៍​ទី១៦ ដែល​មាន តេជោមាស និង​តេជោយ៉ត មិន​មែន​តេជោជំនាន់ថ្មី​នេះ​នោះ​ទេ។ “កុំ​ច្រឡំ​ថា តេជោ នេះ​មាន​តែ ហ៊ុន សែន ព្រោះ​ខ្ញុំ​អត់​មាន​ដាក់ ហ៊ុន សែន​ទៅ​ក្នុង​ហ្នឹង​ទេ...អីចឹង​ហើយ​ពាក្យ​តេជោ បើ​គ្មាន​ភ្ជាប់​ ហ៊ុន សែន​ នៅ​ពី​ក្រោយ​​ទេ អាហ្នឹង​គឺ​មាន​ចរិត​ទូលំទូលាយ ដែល​ខ្ញុំ​ចង់សំដៅ​ថា ប្រទេស​មាន​ប្រវត្តិ​ជារាជានិយម...!​"។

សម្ដេច​តេជោ ហ៊ុន សែន សង្កត់​ធ្ងន់​ថា ភូមិសាស្ត្រ​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ គឺ​មាន​ប្រវត្តិ​ជាប់​ទាក់​ទងនឹង​សកម្មភាព​របស់ តេជោមាស និង​តេជោយ៉ត។ ដូច្នេះ​ហើយ ទើប​សម្រេច​ជ្រើស​យក​ឈ្មោះ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ" ពី​ឈ្មោះ​ជា​ច្រើន​ដែល​ត្រូវ​បាន​រៀប​ជា​បញ្ជី​មក​ឲ្យ​សម្ដេច​សម្រេច។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិនផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់