• 2021-12-09 10:02:37
  • ព័ត៌មាន

បន្ទាន់! ថៃ បាន​រក​ឃើញ​ករណី​វីរុសបំប្លែងខ្លួនថ្មីអូមីក្រុង ថ្មី​ទៀត​ហើយ!

  • 2021-12-09 10:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិថៃម្នាក់ទៀតហើយដែលទើបតែត្រឡប់មកពីប្រទេសកុងហ្គោ បានការឆ្លងមេរោគកូវីដ១៩ដ៏កាចសាហាវបំប្លែងខ្លួនថ្មីអូមីក្រុង ហើយក៏ជាករណីទី៤ផងដែរ នៅក្នុងប្រទេសថៃសម្រាប់អ្នកដែលឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

ករណីទីបួននៃការឆ្លងវីរុសបំប្លែងខ្លួនថ្មីអាមីក្រុង បានកើតឡើងទៅលើបុរសជនជាតិថៃម្នាក់មានអាយុ៤១ឆ្នាំ ដែលទើបតែធ្វើដំណើរមកពីប្រទេសកុងហ្គោ ទ្វីបអាហ្វ្រីកខាងត្បូង ជាប្រភពនៃការកកើតឡើងនៃប្រភេទវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដំបូង បានមកដល់ប្រទេសថៃ ហើយត្រូវបានធ្វើតែស្ត រកឃើញវីរុសកូវីដ១៩ អូមីក្រុង បើទោះបីជាបុរសរូបនេះបានចាក់វ៉ាក់សាំង អាស្ត្រាហ្សេនេការួចរាល់ចំនួន២ដូសទៅហើយក្តី។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី៦កន្លងទៅ ប្រទេសថៃក៏បានប្រកាសអំពីការកឃើញករណីដំបូងនៃការឆ្លងវីរុសកូវីដ១៩ ដ៏កាចសាហាវបំប្លែងថ្មី ប្រភេទ អូមីក្រុងនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូងទៅលើបុរសជនជាតិថៃ សញ្ជាតិអាមេរិកាំង ដោយបុរសរូបនេះ បានធ្វើដំណើរមកពីប្រទេសអេស៉្បាញ ត្រូវគេបានធ្វើ់តែស្តហើយជឿថា ភាគរយនៃការឆ្លងជំងឺ កូវីដ១៩ប្រភេទ អូមីក្រុងមានរហូតទៅដល់៩៩,៩២% ហើយលទ្ធផលពិនិត្យចុងក្រោយនេះម្តងទៀត ក៏ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុងដ៏កាចសាហាវនេះតែម្តង។

ចំណែកកាលពីម្សិលមិញ ស្ត្រីជនជាតិថៃទាំងពីរនាក់ ដែលត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា ទីមួយមានអាយុ៤៦ឆ្នាំនិងម្នាក់ទៀតមានអាយុ៣៦ឆ្នាំ មានអាជីពជាអ្នកបកប្រែភាសានៅក្នុងវិហារសាសនាគ្រិស និង អ្នកទាំងពីរក៏មិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩សូម្បីតែមួយដូសផងដែរ ក៏ត្រូវបានតែស្តរកឃើញភាគរយខ្ពស់នៃការឆ្លងរោគកូវីដ១៩ដ៏កាចសាហាវបំប្លែងខ្លួនថ្មីអូមីក្រុងនេះផងដែរ៕

ប្រភព៖ thairath អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី