• 2021-12-10 08:54:23
  • ព័ត៌មាន

តោះៗ! ចុងសប្តាហ៍ឬទៅឆ្លងឆ្នាំថ្មី នៅកោះទន្សាយ ជិតភ្នំពេញស្រាប់ ហើយអស់លុយតិចទៀត

  • 2021-12-10 08:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះទន្សាយគឺជាកោះដ៏តូចមួយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយត្រមតែ៤,៥គីឡូម៉ែត្រតែប៉ុណ្ណោះ ជាពិសេសកោះទន្សាយ ជាកោះធម្មជាតិមួយនៅក្នុងខេត្តកែបពោលគឺកោះនេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ ។

កោះទន្សាយមានផ្ទៃដីទំហំ 189ហិកតា មានសណ្ឋានជាទំនាបដីជើងភ្នំកម្ពស់156ម៉ែត្រ ហ៊ុមព័ទ្ធដោយថ្មប៉ប្រះទឹក និងឆ្នេរខ្សាច់សក្បុស ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចំរុះ ហើយបងប្អូនអាច លេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក ម្ហូប និងចំណុចផ្សេងៗក៏បាន។

ប្រសិនបើយើងនិយាយអំពីជម្រៅទឹកបរិវេណជុំវិញកោះទន្សាយនេះវិញជាមធ្យមពី2ម៉ែត្រ ទៅ3ម៉ែត្រ និងមានតែរលកតូចៗ និងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយជាពិសេសក្នុងពេលរាត្រីស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មកប៉ើយៗត្រជាក់ស្រេបគួរជាទីមនោរម្យ។ ភ្ញៀវទេសចរតែងតែមកសម្រាកកំសាន្តនាពេលចុងសប្តាហ៍ឬនៅពេលមានបុណ្យទានម្តងៗ យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិឬក៏ក្រុមគ្រួសារ ដោយសារតែកោះនេះមិនសូវឆ្ងាយពីភ្នំពេញ និងមានទេសភាពគួរជាទីបេតីដូចជាកោះដទៃទៀតផងដែរ ដែលមានចម្ងាយឆ្ងាយពីភ្នំពេញ។

សម្រាប់បងប្អូននៅតាមបណ្តាខេត្តផ្សេងៗឬនៅរាជថានីភ្នំពេញអាចសាកល្បង ធ្វើដំណើរកំសាន្តទៅលេងកោះទន្សាយមួយនេះបាន ដោយការធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញ មានតម្លៃត្រឹមតែ២០ទៅ២៥ ដុល្លាតែប៉ុណ្ណោះ កោះនេះនៅជិតទីក្រុងកែបនិងមានសុខសុវត្ថិភាពខ្ពស់នៅពេលធ្វើដំណើរតាមទូក ហើយជាពិសេសភ្ញៀទេសចរណ៍អាចស្នាក់កំសាន្តនៅលើកោះ ជាមួយអារហារឆ្ងាញ់ៗនិងតម្លៃសមរម្យជាមួយអ្នកកោះថែមទៀតតផង។។

ប្រភពរូបថត៖Visit Cambodia

មតិយោបល់