- 2021-12-13 04:40:00
- ព័ត៌មាន
ម្ចាស់ជយលាភីសហគ្រិនឆ្នើម២០២១ ប្រាប់ពីគោលដៅធំមួយ ក្រោយឈ្នះពាន
- 2021-12-13 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់ជយលាភីសហគ្រិនឆ្នើម២០២១ ប្រាប់ពីគោលដៅធំមួយ ក្រោយឈ្នះពាន
ចន្លោះមិនឃើញ
សហគ្រាសអជីវកម្មរបស់ខ្ញុំគឺត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ផលិតផលកសិកម្មនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ នេះគឺជាការលើកឡើងរបស់ជ័យលាភីលេខ១នៃពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ដែលបានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) កាលល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ សហគ្រិនខ្មែរ (Khmer Enterprise) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (National Institute of Entrepreneurship and Innovation) បានរៀបចំ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង ឯកឧត្ដមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហៃ លីអ៊ាង បានបន្តថាសហគ្រាសម្ចាស់អាជីវកម្មរបស់លោកតែងតែប្រមែប្រមូលគាំទ្រនូវផលិតផលកសិកម្មរបស់ប្រពលរដ្ឋកសិករខ្មែរនៅតាមបណ្តាខេត្តនានាដើម្បីមកកែឆ្នៃផលិតជាគ្រឿងឧបភោគបរិភោគដែលមានជាង១៣០មុខជាច្រើនប្រភេទផ្សេងគ្នារួមមានស្ករត្នោតខ្មែរសរីារាង្គ ម្រេចកំពត ទឺកជ្រលក់ម្រចកំពត ស្រាត្នោត តែខ្ញី តែកញ្ចុំផ្កាកម្រេចកំពត ទឹកញ ទឹកស៊ីរ៉ូត្នោតសរីារាង្គ ដំណាប់ស្វាយ ស្វាយក្រៀប តែខ្ញីធម្មជាតិ និងផលិតផលកែច្នៃជាច្រើនប្រភេទផ្សេងទៀត ដែលសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរមានបច្ចេកទេសនៃការផលិតតាមស្តង់ដារអន្តរជាតិ និងត្រូវទទួលស្គាល់ដោយក្រសួងស្ថាប័នពាក់ព័ន្ធ។
ក្រៅពីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកសហគ្រាសម្ចាស់អាជីវកម្មរបស់លោកក៏បានធ្វើការនាំចេញអារហារកែឆ្នៃដែលជាផលិតផលស្នាដៃរបស់កូនខ្មែរ ទៅក្រៅប្រទេសដែលមកដល់ពេលនេះក្រុមហ៊ុនរបស់លោកបាននាំចេញប្រមាណជាង៥០ប្រទេសនៅលើសាកលលោក រួមមានតំបន់អាស៊ាននិងសហគមន៍អឺរ៉ុបផងដែរ ហើយជាពិសេសជាងនេះទៅទៀត ប្រាក់ចំណេញរបស់ក្រុមហ៊ុនដែលមានចំនួន៥%នឹងធ្វើការប្រគល់ជូនទៅឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលជា ដៃគូរអាជីវកម្មរបស់លោកវិញដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរឲ្យមានភាពប្រសើរឡើងជាលំដាប់។
គួរបញ្ជាក់ផងដែរថា សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានមោទនភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ ១៦% ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល ។
កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ នេះត្រូវបានបញ្ចប់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដោយជោគជ័យ ក្រោមអធិបតីភាពថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហគ្រិនខ្មែរ វិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ ព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានាមកពីវិស័យសាធារណៈ និងឯកជនជាច្រើនរូប។សហគ្រិនខ្មែរត្រូវបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុង គោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់ សហគ្រិនភាព តាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាពដូចជាវិស័យព័ត៌មានវិទ្យា សេវាកម្ម កម្មន្តសាល និងផលិតកម្មឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕