• 2021-12-15 04:12:28
  • ព័ត៌មាន

ជិតដាច់ឆ្នាំ ២០២១ ល្មម! គម្រោងចង់ទិញផ្ទះពីដើមឆ្នាំ ឥឡូវនេះទិញបានឬនៅ?

  • 2021-12-15 04:12:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលាបានកន្លងផុតមួយឆ្នាំទៀតហើយ ក្នុងឆ្នាំ ២០២១ នេះមានបានសម្រេចគោលបំណងអ្វីបានខ្លះ ឬនៅ?

នរណាខ្លះ ចង់ទិញផ្ទះក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់បានសម្រេច? ហើយរកបានផ្ទះដែលខ្លួនឯងស្រឡាញ់បានឬនៅ? ប្រសិនបើគម្រោងការរបស់អ្នកមិនទាន់បានសម្រេចទេនោះ ឥឡូវនេះអាចចាប់ផ្ដើមរកមើលគម្រោងផ្ទះបុរីណាមួយ ដែលសមស្រប ព្រមទាំងមានអត្រាការប្រាក់បង់រំលោះសមរម្យ។ ម្យ៉ាងទៀតការទិញផ្ទះនាពេលចុងឆ្នាំ ក៏អាចចំណេញបានខ្លះដែរ ព្រោះថាភាគច្រើនម្ចាស់គម្រោងបុរី តែងតែមានកម្មវិធីប្រូម៉ូសិនផ្សេងៗ និងកាដូជាច្រើនរាល់ពេលចុងឆ្នាំ។

មានទីតាំង ឬតំបន់ដែលពេញចិត្តហើយ ឬនៅ? ជាក់ស្ដែងនៅតំបន់ផ្លូវជាតិលេខ 6A កំពុងតែចាប់ផ្ដើមអភិវឌ្ឍន៍ខ្លាំង និងរីកចម្រើនលើសំណង់អគារពាណិជ្ជកម្ម បុរី ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ កន្លែងកម្សាន្ត និងអាហារដ្ឋានផ្សេងៗជាច្រើនទៀតផងដែរ។ ចំណែកឯការរស់នៅកាន់តែសមស្រប ជាមួយបរិយាកាសបរិសុទ្ធ ជិតដងទន្លេ និងមានផ្លូវចេញចូលទីក្រុងភ្នំពេញយ៉ាងធំទូលាយ ដោយមិនចំណាយពេលយូរ។

ចង់ទិញផ្ទះ ស្រាប់ ឬផ្ទះបុរី ប៉ុន្តែធុញទ្រាន់នឹងម៉ូតផ្ទះដដែលៗមែនអត់? មានកូនចិត្តស្រលាញ់ផ្ទះម៉ូតបែបអ៊ឺរ៉ុបមែនទេ? ឥលូវនេះត្រូវម៉ាច់តែម្ដង ជាមួយបុរីសុវណ្ណភូមិ សាងសង់ប្រភេទផ្ទះវីឡាទោលទាន់សម័យ (Minimalism) «តូច តែស្រឡះ» និងសាងសង់ម៉ូតបែបអឺរ៉ុប។

ច្រើនជម្រើស សម្រាប់ជ្រើសរើស ក្នុងបុរីសុវណ្ណភូមិ មានប្រភេទផ្ទះវីឡាទោល Deluxe A, វីឡាទោលDeluxe B, វីឡាទោល Deluxe BX, វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ។ល។

យ៉ាងណាមិញ សុវត្ថិភាពហិរញ្ញវត្ថុរឹងមាំជារឿងមួយដែលចាំសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះគួរពិនិត្យមើលប្រាក់ចំណូល និងចំណាយប្រចាំថ្ងៃ ថាតើអ្នកអាចសល់ថវិកាប៉ុន្មានដើម្បីទិញផ្ទះ។

បើលោកអ្នកមិនទាន់មានប្រាក់គ្រប់គ្រាន់ក្នុងការទិញផ្ដាច់ មិនបាច់ព្រួយបារម្ភនោះទេ ព្រោះថាឥលូវនេះ បុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ដែលជាដៃគូ នឹងផ្ដល់ជូនអតិថិជន នូវប្រាក់កម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥% ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយៈពេល ២៥ឆ្នាំឯណោះ។

ហេតុនេះហើយ បើចង់បានអ្វីមួយហើយកុំទន្ទឹងរង់ចាំយូរ តែគួរចាប់ឱកាសឱ្យជាប់ និងចាប់ផ្ដើមរៀបចំថវិកាភ្លាមៗ។ បើមានប្រាក់សន្សំក្នុងខ្លួនខ្លះហើយ លោកអ្នកអាចសម្រេចចិត្តធ្វើការបង់រំលោះផ្ទះមួយទុកសម្រាប់រស់នៅផងដែរ ព្រោះថាបើទុកយូរ អចលនទ្រព្យកាន់តែឡើងថ្លៃជាងមុន។

បុរីសុវណ្ណភូមិ មានម៉ូតផ្ទះទំនើបទាន់សម័យ ស្រស់ស្អាត និងស័ក្កិសម បំផុតសម្រាប់តម្រូវការគ្រប់ក្រុមគ្រួសារ។ ចង់មើលផ្ទះគំរូ និងទីតាំងដោយផ្ទាល់ លោកអ្នកចុចតាមលីងនេះ៖ Google map: https://maps.app.goo.gl/nrXLEzUhn8muFHgB9

ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់

  • ហ្វេសប៊ុកផេក ៖ BoreySovannaphumi
  • ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18km ពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ៩
  • Google map: https://maps.app.goo.gl/nrXLEzUhn8muFHgB9
  • លេខទូរសព្ទ៖ ០១០ ៧៣៦ ៦៦៣/ ០១២ ៧៣៦ ៦៦៣/ ០៦៨ ៧៣៦ ៦៦៣៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់