- 2021-12-15 06:31:59
- ព័ត៌មាន
បើសិនអ្នកបញ្ឈប់រឿង៦យ៉ាងនេះបាន ភាពជោគជ័យនឹងចូលមកជីវិតអ្នក
- 2021-12-15 06:31:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើសិនអ្នកបញ្ឈប់រឿង៦យ៉ាងនេះបាន ភាពជោគជ័យនឹងចូលមកជីវិតអ្នក
ចន្លោះមិនឃើញ
យើងគ្រប់គ្នាជាអ្នកកំណត់វាសនាជោគជតាជីវិតរបស់យើងផ្ទាល់ ភាពជោគជ័យនៅក្នុងជីវិតកើតមានឡើង លុះត្រាតែអ្នកចេះរៀបចំជីវិតអ្នកបានល្អប្រសើរ ប្រសិនបើចង់ឲ្យជីវិតរបស់អ្នកកាន់តែរីករាយនិង ជួបប្រទះភាពជោគជ័យ សូម បញ្ឈប់នូវរឿង៦យ៉ាងនេះ ព្រោះមិនបានផ្តល់ផលល្អដល់អ្នកនោះឡើយ វាកាន់តែធ្វើឲ្យជីវិតអ្នកបរាជ័យលើសដើម៖
១. មិនជឿជាក់លើខ្លួនឯង
អនាគតរបស់មនុស្សយើងវាតែងតែទៅតាមជំនឿការជឿជាក់របស់បុគ្គលម្នាក់ៗ អ្នកត្រូវតែជឿជាក់លើខ្លួនឯង ថាអាចធ្វើបាន នោះអ្នកនឹងជោគជ័យ៥០%ទៅហើយ កាលណាដែលអ្នកមិនមានជំនឿលើខ្លួនឯង មានន័យថាអ្នកបរាជ័យតាំងពីអ្នកមិនទាន់ចាប់ផ្តើម។
២. ខ្លាចភាពបរាជ័យ
មនុស្សដែលមិនហ៊ាននៅក្នុងធ្វើមួយ ព្រោះខ្លាចបរាជ័យ អ្នកនោះបរាជ័យតាំងពីមិនទាន់បានធ្វើ បរាជ័យនឹងនាំអ្នកទៅរកភាពជោគជ័យ បើអ្នកមិនចាប់ផ្តើមជីវិតអ្នកនឹងបរាជ័យនៅកន្លែងដើមរហូត។
៣. ចាប់អារម្មណ៍តែពីរឿងរបស់អ្នកដទៃ
ការខ្ជះខ្ចាយពេលវេលាទៅ និន្ទា តិះទៀនឬខ្វល់តែពីរឿងអ្នកដទៃ វាមិនបានផ្តល់ផលរីកចម្រើនអ្វីដល់អ្នកឡើយ កាន់តែខ្វល់ពីរឿងអ្នកដទៃខ្លាំងប៉ុណ្ណា ជីវិតរបស់អ្នកនឹងកាន់តែបរាជ័យខ្លាំង ប៉ុណ្ណឹងដែរ ចូរយកវេលាមកអភិវឌ្ឍន៍ខ្លួនឯង អោយជីវិតរីកចម្រើនទើបជាការប្រសើរ។
៤. ចាំស្អែកចាំធ្វើ
គ្រប់លទ្ធផលការងារសុទ្ធសឹងតែកើតចេញពីទង្វើសកម្មភាពរបស់អ្នក ប្រសិនបើថ្ងៃនេះមិនធ្វើ ថ្ងៃស្អែកក៏នៅមិនបានធ្វើដែរ យូរទៅកាន់តែយូរទៅ ប្រសិនបើអ្នកធ្វើថ្ងៃនេះបានកុំចាំថ្ងៃស្អែកអោយសោះ ចូរចាំផ្តើមពីឥឡូវអោយហើយទៅ។
៥. អ្នកត្រូវការធ្វើអោយគ្រប់គ្នា យល់ស្របជាមួយអ្នក
មិនថានឹងធ្វើអ្វីក៏ដោយ នឹងមានមនុស្សចូលចិត្តមិនចូលចិត្ត យល់ស្រប និងមិនយល់ស្របជាមួយអ្នក ប្រសិនបើអ្នកត្រូវការ អោយគ្រប់គ្នា យល់ស្រប ពេញចិត្តជាមួយអ្នកគ្រប់រឿងនោះ ជាតិនេះអ្នកគ្មានថ្ងៃបានសម្រេចនោះឡើយ។
៦. ការគិតអវិជ្ជមាន
ការដែលគិតតែអំពីភាពអវិជ្ជមានវានឹងធ្វើអោយសម្លឹងលោកនៅក្នុងផ្លូវមិនល្អគ្រប់យ៉ាង ឃើញអ្វីក៏ចេះតែព្រួយបារម្ភ ភ័យខ្លាចជានិច្ច គិតអវិជ្ជមាន វានឹងធ្វើអោយអ្នកមិនហ៊ាននូវក្នុងចាប់ផ្តើមដើម្បីនាំទៅរកភាពជោគជ័យ ត្រូវចាំថាអ្វីៗមិនដូវដែលគិតនោះឡើយ ។