- 2021-12-22 03:23:52
- ព័ត៌មាន
អាមេរិកឆ្លងរាប់ម៉ឺននាក់រាល់ថ្ងៃ ចំណែកពលរដ្ឋដែលស្លាប់ជិត១លាននាក់ហើយ
- 2021-12-22 03:23:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកឆ្លងរាប់ម៉ឺននាក់រាល់ថ្ងៃ ចំណែកពលរដ្ឋដែលស្លាប់ជិត១លាននាក់ហើយ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិកជាប្រទេសដែលមានអត្រាអ្នកឆ្លងកូវីដ១៩ច្រើនជាងគេកំពូលនៅលើសាកលលោក ពោលគឺនៅតែមានប្រជាពលរដ្ឋរបស់ខ្លួនត្រូវបានឆ្លងរាប់ម៉ឺននាក់និងស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវមួយនេះជារៀងរាល់ថ្ងៃ ជាក់ស្តែងចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់ ពេលនេះមានអ្នកឆ្លងកូវីដ១៩ជាង៥២លាននាក់ទៅហើយ ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer ដែលជាគេហទំព័រអន្តរជាតិកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺ១៩គិតត្រឹមម៉ោង១០ព្រឹកថ្ងៃ២២ខែធ្នូ ឆ្នាំ២០២១។
ជំងឺកូវីដ១៩នៅតែជាក្តីព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកក៏ដូចជាមនុស្សជាច្រើននៅលើសាកលលោក បើទោះបីអាមេរិចបានខិតខំប្រឹងប្រែងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យប្រជាជនរបស់ខ្លួនហើយក្តី រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩រហូតទៅដល់៥២,២៥៣,៨៤៨នាក់ ជាសះស្បើយ៤០,៨០១,២៣២នាក់ និងករណីស្លាប់បាត់បង់ជីវិតរហូតដល់ទៅ៨៣០,៩៩០នាក់ឯណោះ។
ចំណែកឯប្រទេសឥណ្ឌាវិញក៏មានអ្នកឆ្លងនិងស្លាប់ មិនធម្មតាដែរ ពោលគឺ ឥណ្ឌាជាប្រទេសទីពីរ ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក ។ដោយមកដល់ពេលនេះប្រទេស ឥណ្ឌាមានអត្រាអ្នកឆ្លង កូវីដ១៩ចំនួន ៣៤, ៧៥៨,០៧៨នាក់ ជាសះស្បើយពីជំងឺ ចំនួន ៣៤,១៩៥, ០៦០នាក់ ខណ: ដែល ស្លាប់ចំនួន ៤៧៨,០៦១នាក់។