• 2021-12-24 04:28:13
  • ព័ត៌មាន

លែង​មាន​មន្ទិល ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវ​បាន​ជ្រើសតាំង​ផ្លូវការជា​បេក្ខភាពនាយករដ្ឋមន្ត្រី​អនាគត

  • 2021-12-24 04:28:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ហ៊ុន ម៉ាណែត ជា​បុត្រា​ច្បង​របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវ​បាន​ជ្រើស​តាំង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត​ហើយ។ នេះ​បើ​តាម​ទំព័រ​របស់ BTV News ដែល​ដក​ស្រង់​ខ្លឹមសារ​ពី​សន្និបាត​របស់​គណបក្ស​ប្រជាជន។

នេះ​ជា​លទ្ធផល​ ជា​ការ​សង្កត់​ន័យ​ទៅ​ហ្នឹង​អ្វី​ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​ព្រលយ​កាល​ពី​ថ្ងៃ​ថ្មី​ៗ ដោយ​សម្ដេច​បាន​លើក​ឡើង​នៅ​សុន្ឬរកថា​ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ និង​សមិទ្ធើផល​នានា​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី ២ ធ្នូ ២០២១​នេះ។ គ្រា​នោះ សម្ដេច​បាន​លើក​ឡើង​ថា សម្ដេច​គាំទ្រ​កូន​ប្រុស​ច្បង​សម្ដេច ជា​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​បន្ទាប់។

យ៉ាងណា សម្ដេច​បាន​បញ្ជាក់​ដែរ​ថា ជាមួយ​គ្នា សម្ដេច​ក៏​មើល​ឃើញ​បេក្ខភាព​ផ្សេង​ទៀត​ក្នុង​តំណែង​នេះ​ដែរ ដែល​ទាមទារ​ការ​បោះឆ្នោត​ជ្រើសតាំង។ បន្ត​ពី​នោះ ក៏​មាន​សារ​ជូន​ពរ​ជា​ច្រើន​ពី​ក្រុម​អ្នក​គាំទ្រ​ឯកឧត្តម ហ៊ុន ម៉ាណែត បើ​ទោះ​ការ​ជ្រើស​តាំង​ផ្លូវ​ការ​មិន​ទាន់​ប្រព្រឹត្ត​ឡើង​ក៏​ដោយ។

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​ឆ្នាំ​ដដែល​នេះ សន្និបាតគណបក្សប្រជាជន បានសម្រេចជាឯកច្ឆ័ន្ទគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត៕

អត្ថបទ៖ ទារិកា

មតិយោបល់