• 2022-01-03 06:23:17
  • ព័ត៌មាន

ការជ្រើសរើសផ្ទះសង់រួច នឹងជួយឲ្យអ្នកជៀសផុតពីបញ្ហាស្មុគស្មាញ

  • 2022-01-03 06:23:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា មានសំណួរលើកមកចោទជាបញ្ហាច្រើនដង នោះគឺ «តើផ្ទះដែលទិញនៅប្រទេសកម្ពុជាអាចប្រគល់ទាន់ពេលទេ?»។ នៅពេលមានការផ្សាយអត្ថបទបែបនេះ អ្នកទិញផ្ទះជាច្រើនតែងតែនិយាយថា ប្រសិនជាទិញផ្ទះសាងសង់រួច បញ្ហានេះនឹងមិនកើតឡើងនោះទេ។

ជាការពិតណាស់ មធ្យោបាយដែលអាចជៀសវាងបញ្ហាបែបនេះ គឺការទិញផ្ទះសង់រួច។

ដោយសារសមត្ថភាពអ្នកអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាមិនដូចគ្នា ពេលវេលាប្រគល់ផ្ទះមានរយៈពេលយូរ អាចឈានទៅដល់ប្រាំឆ្នាំ។ ដូច្នេះហើយ ជាទូទៅការលក់ផ្ទះថ្មីនៅក្នុងប្រទេសកម្ពុជាគឺផ្អែកលើលក់ក្នុងគម្រោង (មានន័យថាមិនទាន់មានសកម្មភាពសាងសង់ ឬកំពុងសាងសង់)។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា អាចចែកចេញជាបីប្រភេទ៖

ទីមួយ គឺបុគ្គលដែលចូលមកស្រុកខ្មែរនៅអំឡុងឆ្នាំ ២០១៦ បន្ទាប់ពីឃើញឱកាសអាជីវកម្ម ពួកគេស្វែងរកអ្នកសហការ ឬទិញដី។ ផែនការទូទៅរបស់ពួកគេ គឺចាប់ផ្តើមធ្វើការលក់មុន ដែលហៅថាការលក់ក្នុងគម្រោង ហើយទើបចាប់ផ្តើមសាងសង់ក្រោយ។ ពួកគេទទូលបានប្រាក់មុនពីអតិថិជន បើដំណើរការការលក់រលូន ផ្ទះនឹងអាចប្រគល់ដល់អតិថិជន តែបើលក់មិនបានល្អទេ ចុងក្រោយគម្រោងផ្ទះទាំងនេះនឹងត្រូវទុកចោល ដោយខាងអភិវឌ្ឍន៍ គ្នានថវិការគ្រប់គ្រាន់ក្នុងការធ្វើការសាងសង់បន្តទៀត។

យុទ្ធសាស្ត្រទីផ្សាររបស់អ្នកអភិវឌ្ឍន៍ប្រភេទនេះ មានភាពទាក់ទាញខ្លាំង ដោយអតិថិជនអាចទិញផ្ទះដោយបង់ដំបូងត្រឹម១០% គឺថាបង់ពីរ ឬបីពាន់ដុល្លារនឹងអាចចាប់ផ្តើមទិញផ្ទះ ហើយប្រាក់សេសសល់គឺធ្វើការបង់រំលោះក្រោយ។ អ្វីដែលគេចង់បាននោះគឺប្រាក់ដើមរបស់អតិថិជន។

ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃការរាតត្បាតជំងឺកូវីដ ១៩ ស្ថានភាពទីផ្សារមិនល្អ ការប្រគល់ផ្ទះរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ គឺកាន់តែពិបាកនិងយូរអង្វែង។

បន្ទាប់មកគឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទទីពីរគឺអ្នកដែលផ្លាស់ប្តូរមុខរបរខ្លូនមកវិស័យនេះ ដូចជាម្ចាស់កាស៊ីណូនិងសណ្ឋាគារ។ ចាប់ពីឆ្នាំ ២០១៨ដល់ឆ្នាំ ២០១៩ ជនជាតិចិនជាង ៤លាននាក់បានចូលមកប្រទេសកម្ពុជារួមចំណែកដល់ការអភិវឌ្ឍដល់វិស័យសណ្ឋាគារ និងល្បែង បន្ទាប់ពីរកបានប្រាក់ចំណេញហើយពួកគេមួយចំនួនបានងាកទៅរកវិស័យអចលនទ្រព្យ។

តែដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ធនធានមនុស្សជាច្រើនត្រូវបានបាត់បង់ វិស័យល្បែង និងទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ហើយសណ្ឋាគារ និងកាស៊ីណូជាច្រើនឈានដល់ការក្ស័យធន ដូច្នេះផ្នែកអចលនទ្រព្យ របស់ពូកគេនឹងទទូលរងផលប៉ះពាល់។ បើទោះបីអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ មានសុវត្ថិភាពជាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យបុគ្គលបន្តិចក៏ដោយ តែការប្រគល់ផ្ទះប្រាកត់ជាត្រូវបានពន្យារពេល។

ទី២ គឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទទីបី ពួកគេសុទ្ធជាអ្នកចូលមកកម្ពុជាតាមរយះ គោលនយោបាយ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ អ្នកទាំងអស់នេះ មានបទពិសោធន៍អភិវឌ្ឍន៍នៅប្រទេសពួកគេស្រាប់ មានយីហោត្រឹមត្រូវនិងការធានាដើមទុន ហើយការប្រគល់ផ្ទះជាទូទៅគឺត្រឹមរយៈពេលពីរឆ្នាំបុណ្ណោះ។

ពួកយើងបានទៅមើលការិយាល័យលក់ក្នុងគម្រោងជាច្រើន ពួកគេតែងធានាថាការប្រគល់ផ្ទះនឹងធ្វើរឡើយទាន់ពេល។ ទោះជាយ៉ាងណាក៏ដោយ តែនៅពេលយើងទៅមើលការដ្ឋានសំណង់ឃើញថា អគារខ្ពស់ៗ ៣០ឬ ៤០ជាន់ទាំងនោះ ភាគច្រើនទើបតែបានសាងសង់រួចរាល់ប៉ុន្មានជាន់បុណ្ណោះ ហើយកន្លែងខ្វះត្រឹមដំណាក់កាលជាន់ក្រោមដីនៅឡើយ។ បើទោះជាពួកគេធ្វើការ ២៤ ម៉ោងក្នុងមួយថ្ងៃ ក៏មិនអាចប្រគល់ផ្ទះបានក្នុងរយៈពេលមួយឆ្នាំដែរ។

ទោះបីជាមានអ្នកទិញមួយចំនួនប្រៀបធៀបការទិញផ្ទះក្នុងគម្រោងទៅនឹងការភ្នាល់។ ប៉ុន្តែសម្រាប់អ្នកទិញក្នុងស្រុក ការបង់ប្រាក់ដំបូងរបស់ពួកគាត់ សុទ្ធសឹងថាអស់ពីខ្លូនទៅហើយ។ ប្រសិនបើមិនអាចបង្កើតចំណូលទាន់ពេលវេលា ពួកគាត់អាចប្រឈមនឹងវិបត្តិក្ស័យធន។

ដូច្នេះតើអ្នកជ្រើសរើសផ្ទះឥឡូវនេះដោយរបៀបណាដើម្បីការពារសិទ្ធិរបស់អ្នក និងបញ្ចៀសហានិភ័យ?

ចម្លើយគឺ៖ ទិញផ្ទះដែលមានសង់រួច

បច្ចុប្បន្ននេះ នៅកម្ពុជាមិនមានអ្នកអភិវឌ្ឍន៍ច្រើនទេដែលដាក់លក់ផ្ទះសង់រួច។ ក្នុងនោះគេឃើញមានមានអ្នកអភិវឌ្ឍន៍មួយដែលលក់គម្រោងភាគច្រើនជាផ្ទះសង់រួច នោះគឺ XINGHUI PROPERTY។

នាពេលថ្មីៗនេះ XINGHUI PROPERTY អញ្ចើញប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេសកម្ពុជា មកទស្សនាគម្រោងលំនៅដ្ឋានសង់រួចទាំង៣របស់ខ្លួន។

ទី១ អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានសមត្ថភាពមានបទពិសោធន៍អភិវឌ្ឍន៍អចលនទ្រព្យ៣០ឆ្នាំនៅប្រទេសចិនហើយបានអភិវឌ្ឍ និងសាងសង់គម្រោងអចលនទ្រព្យជាច្រើនដោយជោគជ័យនៅទីក្រុងប៉េកាំង សៀងហៃ ហៃណាន ជាដើម និងទទូលបានបានលទ្ធផលគួរឱ្យកត់សម្គាល់។

ក្នុងនាមជាអ្នកអភិវឌ្ឍន៍ដែលចាស់ទុំ និងមានចក្ខុវិស័យដ៏វែងឆ្ងាយអនុវត្តតាមគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ចូលមកប្រទេសកម្ពុជាហើយមានការវិនិយោគអាជីវកម្មរបស់ខ្លូនរួមមានអចលនទ្រព្យ ឧស្សាហកម្ម (រោងចក្រស៊ីម៉ងត៍) និងហិរញ្ញវត្ថុ (ធនាគារ) ដែលជាក្រុមហ៊ុនមានដីបម្រុងច្រើនជាងគេ (លើសពី៣០លានម៉ែត្រការ៉េ )។

XINGHUI PROPERTY ដែលនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំបានបង្កើតគម្រោង Star City និង TK Star នៅភ្នំពេញ និងគម្រោង STAR BAY នៅខេត្តព្រះសីហនុ។ គម្រោងទាំងបីបានក្លាយជាគម្រោងសំខាន់ក្នុងតំបន់ ហើយសុទ្ធធតែជាផ្ទះសង់រួច។

ទី២

បង្កើតគម្រោងផ្ទះដែលសង់រួច

នៅក្នុងការអញ្ជើញចូលរួមពិធីយទិញផ្ទះលើកនេះ យើងបានទៅមើលគម្រោងទាំងបីតំណាងឱ្យសមត្ថភាពរបស់ XINGHUI PROPERTY។

ក. STAR CITY

STAR CITY ជាកន្លែងទីមូយរបស់យើង បានមកដល់ STAR CITY ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ។

ពេលមកដល់ យើងអាចឃើញសួនឧទ្យានគម្របបៃតងមានទៅដល់25%ដែលមានផាសុកភាពនិងល្អឥតខ្ចោះសម្រាប់ជីវិត។ មិនតែប៉ុណ្នោះ នៅខាងផ្លូវម្ខាងទៀត មានសណ្ឋាគារ និងអគារការិយាល័យទៀតផង។ នៅក្នុងនោះមានអគារ Condo ប្រាំខ្នងមានអាងទឹកនៅខាងក្រោម មានត្រីតូចៗហែលលេង។

ក្នុងនោះ មានសួនស្តាឡាយផ្លាហ្សាទំហំជាង១០០០ម៉ែត្រការ៉េ អាងហែលទឹកស្តាឡាយទំហំ៧៥០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិទំហំ៦៥០ម៉ែត្រការ៉េ និងទីលានវាយកូនបាល់ស្តង់ដារ ថែមទាំងមានសេវាគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ២៤ម៉ោង ដើម្បីធ្វើឲ្យការរស់នៅកាន់តែប្រសើរឡើង។

ទីតាំងរបស់ STAR CITY គឺពិតសាកសម្រណាស់។ ការធ្វើដំណើរជុំវិញនោះមានភាពងាយស្រួល និងមានសម្ភារៈបរិក្ខារទ្រទ្រង់រួចស្រាប់។ជិះប្រហែល៥នាទីអាចទៅដល់អាកាសយានដ្ឋានរាជធានីភ្នំពេញ ហើយក្នុងរយៈពេល២ទៅ១០នាទីលោកអ្នកអាចទៅដល់មន្ទីរពេទ្យកុមារជាតិកម្ពុជា មន្ទីរពេទ្យរ៉ូយ៉ាល់សាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាមត្តេយ្យពីរភាសាអន្តរជាតិធនាគារកាណាឌីយ៉ា ធនាគារ ABA ផ្សារទំនើប ឡាក់គី ។ល។ សាលារៀន ធនាគារ និងអាជីវកម្មផ្សេងទៀតក៏នៅជិតនោះ ដែលអ្នកធ្វើឱ្យជីវិតកាន់តែងាយស្រួល។

STARCITY បានក្លាយខ្លូនជាកន្លែងសំខាន់មួយនៅតំបន់អាជីវកម្មព្រលានយន្តហោះ និងជាគម្រោងមួយដំណើរបានល្អរបស់ XINGHUI PROPERTY។

ខ. TK Star

សមត្ថភាពក្នុងការបង្កើតផលិតផលលក់ដាច់ជាងគេ កន្លែងទីពីររបស់យើងគឺ TK Star មានទីតាំងនៅខណ្ឌទួលគោក និងជាគម្រោងលក់ដាច់ខ្លាំង ដោយចាប់ពីពេលចាប់ផ្តើមលក់មក TK Star ក្លាចជាអចលនទ្រព្យដែលលក់ដាច់បំផុតនៅក្នុងតំបន់ទួលគោក។ អញ្ចឹងតើអ្វីជាមូលហេតុនាំឱ្យ TK Star អាចលក់ដាច់ជាបន្តបន្ទាប់? ពេលយើងទៅដល់ទីតាំងផ្ទាល់ទើបឃើញថា៖

ទីតាំងរបស់ TK Star ពិតជាល្អណាស់ ជាប់ផ្លូវថ្មើរជើង TK Avenue ដែលជាតំបន់អ៊ូអរនៅទួលគោក មានចម្ងាយប្រហែល ៤ គីឡូម៉ែត្រពី AEON II ដោយគ្រាន់តែចេញពីផ្ទះគឺអាចទិញទំនិញតាមចិត្ត។

គម្រោងនេះមាន អាងហែលទឹកស្កាយឡាញគ្មានដែនកំណត់ទំហំ២០០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណទំហំ៣២០ម៉ែត្រការ៉េ ភោជនីយដ្ឋានស្កាយឡាញទំហំ៥៥០ម៉ែត្រការ៉េ និងអាហារដ្ឋានទំហំ២០០០ម៉ែត្រការ៉េ ថែមទាំងមានសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរ ជាតិដែលធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល។

បើក្រឡេកមើលផ្ទះថ្មីដែលដាក់លក់នៅក្នុងតំបន់ទាំងមូល TK Star ក៏មានតម្លៃល្អ និងគុណភាពខ្ពស់ ផងដែរ ហើយថែមទាំងមានផ្ទះរូចជាស្រាប់ទៀតផង ដែលទទួលលការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន។

គម្រោងនេះផ្តោតលើប្រភេទមនុស្សឥស្សរជន ម្ចាស់រស់នៅទីនេះមានលំដាប់អន្តរជាតិខ្ពស់ ដោយ៣២% ជាជនជាតិចិន ២៨%ជាជនជាតិកូរ៉េខាងត្បូង ២៥%ជាជនជាតិខ្មែរ និងមានជនជាតិ ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី សហរដ្ឋអាមេរិកជាដើម។ ជារង្វង់សង្គមល្អ ជ្រើសរើសតំបន់ដែលមានអ្នកជិតខាងល្អមករស់នៅ គ្មានអ្វីណាល្អជាងនេះទេ។

នាពេលបច្ចុប្បន្ន គម្រោងនេះ សុទ្ធបានប្រគល់រួចរាល់ ដោយអ្នកអាចរើសយកអ្វីដែលអ្នកមើលឃើញ មិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានៅពេលក្រោយនោះទេ។

គ. STAR BAY សមត្ថភាពក្នុងការបង្កើតសង្គមជាន់ខ្ពស់

ចុងក្រោយមកដល់ទីតាំងទីបី គឺ STAR BAY ក្នុងក្រុងព្រះសីហនុ។

ទីតាំងនៃគម្រោងគឺល្អអស្ចារ្យណាស់ ព្រោះស្ថិតនៅទីប្រជុំជននៃក្រុងព្រះសីហនុ ជាប់នឹងឆ្នេរសុខាដ៏ស្រស់ស្អាតបំផុត។ គម្រោងទាំងមូលមានទំហំផ្ទៃដី ៨០ ហិកតា ហើយនឹងត្រូវបានសាងសង់ជាសហគមន៍សួនច្បារមាត់សមុទ្រដែលមានគម្របបៃតងមានទៅដល់ ៣៦% ហើយពេលចេញមកក្រៅ លោកអាចមើលឃើញភាពរីកចម្រើនរបស់តំបន់ ពេលត្រឡប់ចូលលំនៅដ្ឋានទទួលបាននៅភាពស្ងប់ស្ងាត់។

ពេលចូលទៅដល់ អ្នកនឹងឃើញអគារទី៣ ដែលសាសង់រួច រូបរាងអគារជាទូកក្តោងក្លាយជាទីតាំងដ៏ស្រស់ស្អាតមួយក្នុងខេត្តព្រះសីហនុ។

ក្នុងដំណាក់កាលទី ១ នឹងមានអាងហែលទឹកទេសភាពបឹងទំហំ១៥០០ម៉ែត្រការ៉េ បឹងទេសភាពប្រាំពីរពណ៌ទំហំ៦០០០ម៉ែត្រការ៉េ តំបន់ពាណិជ្ជកម្មទំហំ៧០០០ម៉ែត្រការ៉េ និងបរិយាកាសរស់នៅដ៏ល្អឥតខ្ចោះទាក់ទាញឥស្សរជនមកទិញផ្ទះនៅទីនេះ។ ដោយសារជាផ្ទះសង់រូចស្រាប់ មានអតិថិជនជាច្រើនបានរើចូលមកហើយ។

មានអ្នកជំនាញបង្ហើបប្រាប់ឱ្យដឹងថា គម្រោងរបស់ XINGHUI PROPERTY នៅកម្ពុជាមិនសូវជាមានព័ត៌មានអវិជ្ជមានទេ ហេតុនេះ គម្រោងរបស់យើង បានផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើនយល់ដឹងពី XINGHUI PROPERTY កាន់តែស៊ីជម្រៅ ហើយរំពឹងថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងមានសមត្ថភាពបែបនេះ នឹងបង្ហាញផលិតផលល្អបន្ថែមទៀតនាពេលអនាគត។

ទី៣

ពិធីទិញផ្ទះនេះ អាចឱ្យអ្នកចូលនៅផ្ទះថ្មីភ្លាម!

ឆ្នាំថ្មីខិតជិតមកដល់ហើយ ដើម្បីតបស្នងការគាំទ្រចំពោះXINGHUIPROPERTYរបស់កម្ពុជាXINGHUI PROPERTYបានរៀបចំពិធីទិញផ្ទះសម្រាប់ទីផ្សារកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុកគ្រប់រូប ដែលចង់បានបរិយាកាសរស់នៅល្អ មានលទ្ធភាពទិញផ្ទះរស់នៅ។

ចំពោះគម្រោង Star City គ្រាន់តែបង់ដំបូង ២០០% ឬប្រហែល ២០.០០០ ដុល្លារ លោកអ្នកអាចរើចូលមកនៅផ្ទះសង់រូចភ្លាមៗដើម្បីកាត់បន្ថយសម្ពាធលើអ្នកទិញ ដោយប្រាក់ដែលនៅសល់ លោកអ្នកអាចជ្រើសយកការបង់រំលស់រយៈពេលបីឆ្នាំ។ ប្រសិនបើអ្នកជាអ្នកវិនិយោគ ការជួលបន្តបូកជាមួយប្រាក់តិចតួច គឺអាចផ្គត់ផ្គង់ការបង់រំលស់បានទៅហើយ។

គម្រោង TK Star វិញ បន្ទាប់ពីបង់ ៥០% អ្នកនឹងអាចចូលមករស់នៅ ក្លាយជាអ្នកជិតខាងជាមួយអ្នកមាន និងអ្នកនយោបាយគ្រឿងបរិក្ខារពាណិជ្ជកម្មនៅជាន់ក្រោម អាចជម្រះភាពនឿយហត់ពេញមួយថ្ងៃចេញពីខ្លួនអ្នក។

STAR BAY ជាផ្ទះទេសភាពសមុទ្រសង់រួចស្រាប់ ដែលមិនមានតិចតួចរចនាបទសាមញ្ញ តែមិនបាត់បង់ភាពរ៉ូមែនតិច។ អង្គុយក្នុងបន្ទប់ទទួលភ្ញៀវដែលមានបង្អួចកញ្ចក់ធំ បែរមុខទៅសមុទ្រទស្សនាទេសភាពមេឃ និងសមុទ្រ អ្នកអាចរីករាយនឹងជីវិតដ៏សុខស្រួល និងខ្យល់អាកាសបរិសុទ្ធ។

ចក្ខុវិស័យរបស XINGHUI PROPERTY គឺផ្តល់ផ្ទះវិនិយោគដែលសក្តិសមបំផុតដល់អ្នក៕

អត្ថបទ៖ In Sopheng

មតិយោបល់