• 2022-01-03 07:57:28
  • ព័ត៌មាន

ឆ្នាំ ២០២២ ធីផត នឹងបន្តកម្មវិធីចាប់រង្វាន់ និងប្ដូរសម្បកកំប៉ុងដូចដែលបានធ្វើឡើង៧ឆ្នាំកន្លងមក

  • 2022-01-03 07:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ ឈានចូលឆ្នាំថ្មី ២០២២ ធីផតនឹងបន្តកម្មវិធី «ធីផត លក់ដាច់លេខ ១ ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» របស់ខ្លួនជាថ្មីម្តងទៀត ដោយមានកម្មវីធីប្ដូរសម្បកកំប៉ុង និងកម្មវិធីចាប់រង្វាន់ជាច្រើន ដូចដែលធ្លាប់ធ្វើឡើងកំឡុងពេលជាច្រើនឆ្នាំជាប់គ្នាកន្លងមកហើយ។

មិនថាស្ថិតក្នុងពេលវេលាដ៏តឹងតែងដោយសារការគំរាមកំហែងពីជំងឺកូវីដ ១៩ ក្តី ក៏ ធីផត តែងតែនៅក្បែរដើម្បីជួយគាំទ្រ និងជួយជំរុញការលក់របស់អតិថិជនជាប់ជានិច្ច ហើយព្យាយាមរិះរកកម្មវិធីផ្តល់ប្រូម៉ូសិនពិសេសៗជូនទាំងម្ចាស់ហាង ឬម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ផ្ទាល់ ផងដែរ។

គួរបញ្ជាក់ផងដែរ ធីផត បានរៀបចំកម្មវិធីជូនដល់អតិថិជនរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥មកហើយ ដោយបានរកឃើញអតិថិជនដែលមានសំណាងទទួលបានរង្វាន់ពិតៗជាច្រើនរូបរួចមកហើយ ដែលរង្វាន់ធំៗរួមមានដូចជា រថយន្ត Mazda CX-5 ស៊េរីឆ្នាំ ២០១៩ ម៉ូតូ Honda Scoopy I ជាច្រើនរង្វាន់ រង្វាន់ទឹកប្រាក់រាប់លានរៀលជាច្រើនរង្វាន់ ថែមទាំងផ្តល់ជូនទឹកដោះគោខាប់ទៅកាន់អតិថិជនរាប់មឺុនកំប៉ុងផងដែរ គ្រប់ខេត្តក្រុងទូទាំងប្រទេស។

ដោយឡែក នៅឆ្នាំ២០២២នេះ ក៏មិនខុសពីរាល់ឆ្នាំដែរ ធីផត នឹងធ្វើការផ្តល់ជូនផលិតផលធីផតអ៊ុចស្រ្តាកំប៉ុងជាច្រើនសន្ធឹកសន្ទាប់ នឹងរង្វាន់ជាលុយសុទ្ធរាប់រយលានរៀល និងខ្សែកមាសជាច្រើនរង្វាន់ ដល់អតិថិជនរបស់ខ្លួន។

ធីផត បង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបើកលក់ជាប្រភេទភេសជ្ជ:គ្រប់ប្រភេទ ដូចជាតូបកាហ្វេតូចធំ ឬតាមផ្ទះ ហាងទឹកកាឡុក ល និងអ្នកប្រើប្រាស់នៅតាមផ្ទះ ដែលបានជាវផលិតផលរបស់ធីផត មានដូចជាទឹកដោះគោខាប់កំប៉ុង ឬទឹកដោះគោខាប់២គីឡូ ឬ ធីផតអ៊ិចស្រ្តា ធ្វើការសន្សំសម្បកធីផតទាំង៣នេះ (គ្រប់ចំនួន ២៤សន្លឹក) ដើម្បីប្តូរយកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា ១ កំប៉ុងភ្លាមៗ។

មិនត្រឹមតែប៉ុណ្ណោះក៏មានឱកាសចាប់រង្វាន់ផ្សងសំណាងនៅក្នុងកម្មវិធីប្រចាំឆ្នាំ «ធីផត លក់ដាច់លេខ ១ ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» ដើម្បីបានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋាននៅលើសម្បកផលិតផលនោះ ដោយប្តូរផ្ទាល់ជាមួយបុគ្គលិកធីផតទទូទាំងខេត្តក្រុងទាំងអស់ឬតាមរយ 099 211311។

កម្មវិធីប្តូរសម្បកធីផតនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ហើយការចាប់រង្វាន់នឹងគ្រោងធ្វើនៅក្នុងខែកញ្ញា ឆ្នាំ ២០២២។

រំភើបតែម្តង ធីផតមិនត្រឹមរៀបចំកម្មវិធីសន្សំសម្បកដើម្បីប្តូរយកទឹកដោះគោប៉ុណ្ណឹងទេ ថែមទាំងបង្កើតកម្មវិធីផ្សងសំណាងដើម្បីផ្តល់រង្វាន់ជូនអតិថិជនដែលមានសំណាងជារៀងរាល់ឆ្នាំទៀតផង។

ដោយសារធីផតជាផលិតផលមានស្តង់ដាខ្ពស់ មានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងរសជាតិ និងគុណភាព ជាហេតុធ្វើឱ្យ ធីផត នៅតែទទួលបានប្រជាប្រិយភាពលក់ដាច់លក់ដាច់ខ្លាំងទូទាំងប្រទេស បើទោះស្ថិតក្នុងបរិបទកូវីដ ១៩ក៏ដោយ។ នេះពិតជាសក្តិសមនឹងពាក្យស្លោករបស់ធីផតមួយឃ្លាដែលថា «ធីផតលក់ដាច់លេខមួយ ឈ្ងុយឆ្ងាញ់ជាប់ចិត្ត» ពិតមែន។

បញ្ជាក់៖ អតិថិជន ធីផត អាចធ្វើការប្តូរសម្បកជាមួយអ្នកលក់ធីផតផ្ទាល់ក៏បាន ឬទំនាក់ទំនងមកកាន់លេខទូរសព្ទ 099 211311 ឬ Facebook page៖ www.facebook.com/FN.CambodiaOfficialPage រៀងរាល់ម៉ោងធ្វើការក៏បាន។ បុគ្គលិកធីផតនឹងរង់ចាំរៀបចំប្តូរសម្បកជូនអតិជនគ្រប់ៗគ្នា!

ធីផត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជាដែលតែងតែគាំទ្រនូវផលិតផលទាំងអស់របស់ ធីផត កន្លងមក។ សូមកុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រមទាំងអាចរីករាយជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេល៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម