- 2022-01-13 08:30:00
- ព័ត៌មាន
ស្រុកកោះធំ នឹងមានមន្ទីរពេទ្យខ្នាតយក្សលំដាប់អន្តរជាតិ អាចផ្ដល់សេវាជូនពលរដ្ឋ ៦០ម៉ឺននាក់
- 2022-01-13 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រុកកោះធំ នឹងមានមន្ទីរពេទ្យខ្នាតយក្សលំដាប់អន្តរជាតិ អាចផ្ដល់សេវាជូនពលរដ្ឋ ៦០ម៉ឺននាក់
ចន្លោះមិនឃើញ
ក្នុងជំនួបពិភាក្សារវាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយក្រុមសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាមិនយូរទៀតទេស្រុកកោះធំ នឹងមានមន្ទីរពេទ្យខ្នាតយក្សលំដាប់អន្តរជាតិ អាចផ្ដល់សេវាជូនពលរដ្ឋ ៦០ម៉ឺននាក់ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ថ្មីកន្លងទៅនេះ។
ជំនួបនេះបានពិភាក្សានេះនឹងធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងមន្ទីរពេទ្យ តេជោសែនកោះធំ ការធ្វើទំនើបកម្មផ្នែកវេជ្ជសាស្ត្រដល់មន្ទីរពេទ្យតេជោ សែនកោះធំ ឱ្យមានស្តង់ដាខ្ពស់ខ្នាតអន្តរជាតិ ដើម្បីផ្តល់ទំនុកចិត្តលើការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋស្រុក កោះធំ និង កិច្ចសហការរវាងមន្ទីរពេទ្យតេជោ សែន កោះធំ និងមន្ទីរពេទ្យកាល់ម៉ែតទាក់ទងនឹងការបណ្តុះបណ្តាលជំនាញ។ ថ្លែងក្នុងជំនួបពិភាក្សានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ មន្ទីរពេទ្យតេជោ សែន កោះធំនេះ មិន ត្រឹមតែជាមន្ទីរពេទ្យមានលក្ខណៈទំនើប និងស្រស់ស្អាតប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាមន្ទីរពេទ្យដែលអាចផ្ដល់ សេវាថែទាំសុខភាពប្រកបដោយវិជ្ជាជីវៈជូនប្រជាពលរដ្ឋផងដែរ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម បាន ណែនាំឱ្យភាគីពាក់ព័ន្ធជួបប្រជុំឱ្យបានទៀងទាត់ ដើម្បីតាមដានវឌ្ឍនភាពការងារនៃការអនុវត្តគម្រោងនេះឱ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។
គួរកត់សម្គាល់ផងដែរថា៖ គម្រោងសាងសង់មន្ទីរពេទ្យតេជោ សែន កោះធំ ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល មានទំហំផ្ទៃអគារសរុប១២ ៥៤៤,៤ ម៉ែត្រការ៉េ អាចផ្តល់សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ ត្រូវបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់ កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕
ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន