• 2022-01-18 04:13:44
  • ព័ត៌មាន

សាហាវណាស់! ថ្ងៃនេះថៃឆ្លងជាង៦ពាន់នាក់ ខណ:អូមីក្រុងវាយលុកកាន់តែខ្លាំង

  • 2022-01-18 04:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៦,៣៩៧" នាក់ ខណ:អ្នកស្លាប់មាន ចំនួន១៨នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

បច្ចុប្បន្ននេះស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ កាន់តែអាក្រក់ទៅៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងកំពុងតែវាយលុកនិងឆ្លងលឿនដូចព្យុះរាប់ម៉ឺនករណីទៅហើយ ដោយឡែក រហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់ ២,៣៣៧,៨១១នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,២៣៣,៩០៣នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៨១,៩៥២នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៩៥៩នាក់ឯណោះ។

សូមជម្រាបថាប្រទេសថៃកាលពី ទី១៦ ខែមករា ឆ្នាំ២០២២ បានរកឃើញអ្នកស្លាប់ដំបូងដោយសារវីរុសកូវីដបំប្លែងខ្លួន អូមីក្រុងជាលើកដំបូងអ្នកទៅលើ ស្ត្រីអាយុ ៨៦ឆ្នាំ មកពីខេត្ត ស៊ុងក្លា ភាគខាងត្បូងប្រទេសថៃ ហើយ អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅនៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ តួលេខឆ្លងថ្មីកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ ជាពិសេសវីរុសអូមីក្រុងឆ្លងលឿនយ៉ាងឆាប់រហ័សទាំងការនាំចូលពីបរទេសនិង ប្រជាជននៅក្នុងសហគមន៍ផ្ទាល់ ។

ប្រភព៖ thairath អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់