• 2022-01-20 04:13:21
  • ព័ត៌មាន

នេះបាន​ថា​អ្នក​ខ្លាំង នៅ​តែ​ខ្លាំង! ចេញ​លទ្ធផល​សិស្សអាហារូបករណ៍នៅ IFL សុទ្ធតែជើងខ្លាំងនិទ្ទេស A

  • 2022-01-20 04:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញលទ្ធផលក៏ដូចជាបញ្ជីឈ្មោះបេក្ខជនជាប់អាហារូបករណ៍មិនបង់ថ្លៃសិក្សា ១០០% សម្រាប់ចូលរៀននៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងតាមខេត្ត ចំពោះបេក្ខជនទើបតែប្រឡងបាក់ឌុបរួច ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺសិស្សដែលជាប់អាហារូបករណ៍ភាសាអង់គ្លេសនៅវិស្ថានភាសាបរទេស (IFL) សុទ្ធតែជាជើងខ្លាំងនិទ្ទេសA មកពីបណ្តាខេត្តក្រុងទូទាំងកម្ពុជា។

យ៉ាងណាមិញ អាហារូបករណ៍ដែលជាប់នៅវិទ្យាស្ថានភាសាបរទេសនេះគឺជាការដាក់ពាក្យតាំងពីបេក្ខជនទាំងអស់សិក្សានៅវិទ្យាល័យឯណោះ តាមរយ:ក្រសួងអប់រំ។ហើយបេក្ខជនដែលជាប់សិក្សានៅវិទ្យាស្ថានភាសាបរទេសសម្រាប់អក្សារសាស្ត្រនិងភាសាអង់គ្លេសនៅឆ្នាំនេះទៀតសោត មានរហូតដល់៨០នាក់ពោលគឺសុទ្ធសឹងតែជានិទ្ទេសA ទាំងអស់តែម្តង ។

សូមជម្រាបថា បេក្ខជនបាក់ឌុបដែល ប្រឡងជាប់មានចំនួន ៧២០១៦ នាក់ ត្រូវជា ៦៥.៦៥% នៃបេក្ខជនសរុប ហើយសិស្សនិន្ទេសនៅក្នុងឆ្នាំសិក្សា២០២១នេះវិញ ពោលគឺបេក្ខជនគ្រប់រាជធានី ខេត្ត ទទួលបាននិទ្ទេស A ចំនួន រហូតដល់ទៅ ១៧៥៣ នាក់។

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់