• 2022-01-20 10:47:00
  • ព័ត៌មាន

តិចនាំស៊យអត់ដឹងខ្លួន! យកផ្លែឈើនិងម្ហូបពីរមុខនេះ សែនឲ្យដូនតាពេលចូលឆ្នាំចិន ចប់បណ្ដោយ

  • 2022-01-20 10:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមក្បួនតម្រាចិនតាំងពីរបុរាណព្រេងព្រឹទ្ធការសែនព្រេនឲ្យដូនតា ក្នុងពិធីចូលឆ្នាំចិនផ្លែឈើ និងមុខម្ហូបមួយចំនួនហាមសែនដាច់ខាត ព្រោះអាចនាំស៊យ ឧបទ្រពចង្រៃដល់គ្រួសារ។

បើតាមគ្រូហោរាសាស្ត្រ ឡុង បូរ៉ា ជាអ្នកដឹងច្បាស់ពីទំនៀមទម្លាប់ចូលឆ្នាំចិនប្រាប់ថា ផ្លែឈើណាដែលមានបន្លាដូចជា៖ ទុរេន ខ្នុរ សាវម៉ាវ គឺមិនត្រូវសែនឲ្យដូនតាឡើយ ព្រោះជំនឿពីបុរាណចិនតែងជឿថា ផ្លែឈើទាំងនោះគេចាត់ទុកថា នាំភាពរញ៉េរញ៉ៃ នាំភាពស្មុគស្មាញ និងឧបសគ្គច្រើនមិនចេះចប់ដល់គ្រួសារ។ ចំណែកមុខម្ហូបមិនគួរសែនព្រេនវិញមានដូចជា សម្លកកូរ មានន័យថាច្របូកច្របល់ កកូរកកាយឲ្យទ្រព្យសម្បត្តិខ្ចាត់ខ្ចាយ។ រីឯសម្លគិរី ក៏មិនត្រូវសែនដែរ ព្រោះជាពាក្យមិនល្អសម្រាប់ជនជាតិចិន។

គ្រូហោរាសាស្ត្រ ឡុង បូរ៉ា ឬហៅថា លោកតាថ្មអណ្ដែត ក៏បានប្រាប់ដែរថា ចំណែកឯការរៀបចំសែនព្រេនឲ្យត្រូវទៅតាមក្បួនតម្រា គឺកុំចោលឲ្យសោះការតុបតែងផ្ទះមានរំលេចពណ៌ក្រហម ដូចជាមានគោមជាដើម។ ជាពិសេសក្នុងឆ្នាំ២០២២ នេះលេខ៤ គឺជាលេខហុងស៊ុយ ដូចនេះគួររៀបចំផ្លែមួយថាស៤ ភេសជ្ជៈ៤ ទឹក៤ពែងដាក់សងខាង។

បើមានលទ្ធភាព គួរសែនជ្រូកខ្វៃ ជាអាហារដែលខានមិនបានតែម្ដង។ តាមជំនឿជ្រូកខ្វៃ ជាវត្ថុទ្រទ្រង់សរីរាង្គកាយ ដើម្បីធ្វើឲ្យក្រុមគ្រួសាររីកចម្រើន និងសុខដមរមនា។ ចំណែក មាន់វិញ ក៏មិនគួររំលងដែរ ព្រោះមានជាសត្វចឹកស្រូវជាអាហារ មានន័យថា គ្រួសារនឹងរកស៊ីកាក់កបបន្តិចម្ដងៗ ប្រៀបដូចមាន់ចឹកស្រូវរហូតពេញគេដូច្នោះដែរ៕

មតិយោបល់
អត្ថបទពេញនិយម