• 2022-01-21 03:01:20
  • ព័ត៌មាន

តួសិច រាងសង្ហារបស់សិង្ហបុរី ត្រូវប៉ូលិសតាមចាប់ខ្លួនដល់ផ្ទះ ក្រោយសង្ស័យបង្ហោះវិដេអូ ខុសច្បាប់

  • 2022-01-21 03:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសិច សិង្ហបុរី Titus Low ត្រូវបានអ្នកគាំទ្ររបស់លោក ស្គាល់ថាជាតួប្រុសដ៏ល្បីនៅក្នុងវិបសាយOnlyFans។ ប៉ុន្តែកាលពីពេលថ្មីៗនេះ ប៉ូលិសបានតាមចាប់ខ្លួនតួប្រុសរាងសង្ហារូបនេះ ដល់ផ្ទះតែម្តង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន BBC។

មានវ័យត្រឹម ២២ឆ្នាំ តារាសិចសិង្ហបុរី អាចរកប្រាក់ចំណូលបានយ៉ាងច្រើន ពីការបង្ហោះរូប និងវីដេអូស្រាតរបស់ខ្លួន ចូលទៅក្នុងវិបសាយ OnlyFans ដែលមានអ្នកគាំទ្រតួប្រុសរូបនេះជាច្រើននាក់។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក Titus Low ត្រូវបានប៉ូលិសតាមមកដល់ផ្ទះ ដោយសារតែតួសិចរូបនេះ បានប្រើប្រាស់ឧបករណ៍ផ្លូវភេទ (Sex Toy) ដែលមើលទៅអាសអាភាសខ្លាំងនៅលើប្រព័ន្ធអនឡាញ។

Titus Low គឺជាតារារឿងកូនជ្រូកដំបូងគេ នៅសិង្ហបុរី ដែលត្រូវបានប៉ូលិសតាមមកដល់ផ្ទះ។ ហើយប្រសិនបើរូបគេត្រូវបានតុលាការរកឃើញថាបានប្រព្រឹត្តិផ្ទុយពីច្បាប់មែននោះ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ១ខែផងដែរ។ តាមច្បាប់សិង្ហបុរី ការដែលប្រើប្រាស់ឧបករណ៍ផ្លូវភេទ ដើម្បីរកលុយនៅលើប្រព័ន្ធអនឡាញ គឺជាទង្វើដែលផ្ទុយពីច្បាប់ និងអាចជាប់ទោសថែមទៀតផង៕

ប្រភព៖ BBC ប្រែសម្រួល ៖ សង្ហា

មតិយោបល់