• 2022-01-21 03:21:21
  • ព័ត៌មាន

អាមេរិក​ និងប្រទេសសម្ព័ន្ធមិត្តព្រមាន​ចាត់​វិធាន​ការ​រុស្ស៊ី​ បើ​ហា៊នប្រើកម្លាំងទ័ពឈ្លានពាន​ទៅលើអ៊ុយក្រែន

  • 2022-01-21 03:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហរដ្ឋ​អាមេរិក ​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នឹង​ឆ្លើយតប​យ៉ាង​ខ្លាំងក្លា​និង​មិនងាករេ​ប្រសិន​បើ​រុស្ស៊ី​ចាត់​វិធានការយោធា​​ គឃ្លើន​លើ​ប្រទេស​អ៊ុយក្រែន​ថែម​ទៀត។

យ៉ាងណា​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ Antony Blinken សង្ឃឹមថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នឹង​ស្វែងរក​ដំណោះស្រាយ​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ។ រុស្ស៊ី​បានបង្កើន​ការគំរាមកំហែង​របស់ខ្លួន​និង​បាន​ដាក់ទ័ព​ជិត​១សែន​នាក់​នៅតាម​បណ្តោយ​ទល់ដែន​អ៊ុយក្រែន​ដែល​រុស្ស៊ី​បាន​បង្កើន​ទ្វេដង​យ៉ាង​ឆាប់រហ័ស។

ការលូកដៃចូលរបស់អាមេរិក ត្រូវបានគេមើលឃើញបន្ទាប់ពី ​កាលពី​ខែមុន​សេតវិមាន​អាមេរិក បាន​អនុម័ត​លើ​ជំនួយ​សម្រាប់​ការពារ​សន្តិសុខ​ចំនួន​២០០​លាន​ដុល្លារ​ថែមទៀត​សម្រាប់​ប្រទេស​អ៊ុយក្រែន៕

ប្រភព៖ Reuters ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម