- 2022-01-21 07:40:36
- ព័ត៌មាន
អ្នកចិញ្ចឹមហ៊ែមស្ទឺ (Hamster) ប្រយ័ត្នផង! នៅហុងកុងសត្វនេះត្រូវបានរកឃើញថាអាចចម្លងកូវីដ១៩
- 2022-01-21 07:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចិញ្ចឹមហ៊ែមស្ទឺ (Hamster) ប្រយ័ត្នផង! នៅហុងកុងសត្វនេះត្រូវបានរកឃើញថាអាចចម្លងកូវីដ១៩
ចន្លោះមិនឃើញ
ប៉ូលិសហុងកុងបានរឹបអូសសត្វកណ្តុរចិញ្ចឹមហ៊ែមស្ទឺ (Hamster) ពីប្រជាជនយកទៅសម្លាប់ ឬព្រលែងចោល ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។
គិតមកទល់ពេលនេះកណ្តុរហ៊ែមស្ទឺប្រមាណ ២ពាន់ក្បាលត្រូវបានសម្លាប់ ដោយប្រមូលមកពីហាងលក់សត្វចិញ្ចឹមក្រោយការតាមដានការផ្ទុះកូវីដ១៩មួយបានរកឃើញថាកម្មករម្នាក់ធ្វើការនៅហាងលក់សត្វចិញ្ចឹមមួយបានឆ្លងកូវីដ។ ការធ្វើតេស្តិ៍ក្រោយមកបានរកឃើញថា សត្វកណ្តុរចិញ្ចឹម១១ក្បាលឆ្លងកូវីដ១៩។
ក្នុងករណីប្រជាពលរដ្ឋហុងកុងមិនសហការ និងរឹងទទឹងពួកគេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។ ក្រៅពីហ៊ែមស្ទឺ អាជ្ញាធរក៏បានធ្វើតេស្តិ៍លើសត្វទន្សាយ និងកណ្តុរ Chinchilla ផងដែរប៉ុន្តែមានតែកណ្តុរហ៊ែមស្ទឺប៉ុណ្ណោះដែលឆ្លងរោគ៕