• 2022-01-21 09:11:53
  • ព័ត៌មាន

សកម្មភាព​ល្អ! ទៅ​ព្រែកទាល់​១​ជើង ដាស់​ឲ្យ​លោក សុផល ងាក​មក​គិត​គូរខ្លាំង​ពី​បរិស្ថាន

  • 2022-01-21 09:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី (BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។

" កន្លងមកសំរាមមានច្រើននៅតាមទីសាធារណៈនាឯតំបន់ទន្លេសាប។ នៅឆ្នាំ ២០១៧ និង ២០១៨ ខ្ញុំមានចម្ងល់​ថាហេតុអ្វីគ្មាននរណាម្នាក់ខ្វាយខ្វល់អំពីបរិស្ថានជុំវិញបឹងទន្លេសាប ជាពិសេសសំណល់ផ្លាស្ទិកដែលប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងនិងជុំវិញបឹងទន្លេសាប។"។

លោកបន្ត​ថា៖ " ហេតុអ្វីបានជាខ្ញុំត្រូវចាប់ផ្តើមខ្វាយខ្វល់ពីបរិស្ថានជុំវិញបឹងទន្លេសាប? ចំលើយគឺ ថ្ងៃមួយខ្ញុំ​បានទៅទស្សនាបន្ទាយសត្វព្រែកទាល់ អំឡុងពេលធ្វើដំណើរ​ទូកក៏វាជាប់គាំងនៅជិតវត្តមេជ្រៃ ស្លាបចាក់របស់ទូកគឺជាប់ពេញដោយសំរាម​​ ធ្វើអោយអ្នកបើកបរទូកគាត់ត្រូវចំណាយពេលរហូតដល់២០នាទីដើម្បីយកសំរាមចេញពីស្លាបចាក់របស់ទូក។ "

រឿង​រ៉ាវ​នៅ​ថ្ងៃនោះ បាន​បណ្ដុះ​​​ស្មារតី​បរិស្ថាន​របស់​លោក។ នាយកមូលនិធិ បាន​លើក​ឡើង​ថា "សម្រាមនៅក្នុងទឹកដែលមើលមិនឃើញគឺមានច្រើន ចុះជីវៈចម្រុះច្រើនទៀតដែលយើងមើលមិនឃើញដែលនៅក្នុងទឹក​ តើវាត្រូរស់នៅយ៉ាងដូចម្តេចជាមួយការបំពុលដោយសំរាមដែលមាននៅក្នុងទឹក។ ហើយសំរាមនោះដែរ គឺមាននៅគ្រប់កន្លែង លើទឹក ក្នុងទឹក លើដី លើសពីនេះទៅទៀតសូម្បីតែលើដើឈើក៏មានសំរាមថែមទៀត។ វាមិនមែនជារឿងធម្មតានោះទេដែលសំរាមមានសូម្បីតែលើដើមឈើ។ មនុស្សជាច្រើនដែលទាញផលប្រយោជន៍ពីបឹងទន្លេសាប តែពួគគេមិនបាននាំគ្នាខ្វាយខ្វល់អំពីសុខភាពបឹងទន្លេសាបសូម្បីតែបន្តិច។"។

គិត​ដល់​រឿង​ទាំង​នេះ លោក សៀ សុផល ក៏បាន​ចុះ​ទៅ​សហគមន៍​ផ្ទាល់ ដើម្បី​សាកសួរ​ព័ត៌មាន​ប្រភព​សម្រាមដែល​មាន​លើ​ដើម​ឈើ។ ចម្លើយ​ដែល​លោក​ប្រមូល​បាន គឺ​សម្រាម​ទាំង​អាច​ឡើង​ទៅ​លើ​ដើមឈរ​បាន ដោយ​សារ​ទឹកឡើង ហើយ​ពេល​ទឹក​សម្រក​ទៅ​វិញ វា​នៅ​ទុំ​ជាប់​នឹង​ដើម​ឈើ​ទាំង​នោះ។

ដូច្នេះ​លោក គិត​ថា មិន​គួរ​ទុក​សម្រាម​ទាំង​នេះ​នៅ​លើ​ដើម​ឈើ​បង្អួត​ភ្ញៀវ​ទេសចរ​នោះ​ទេ។ អីចឹង​ហើយ​លោក​ក៏បាន​កៀគរ​ប្រជាពលរដ្ឋ ព្រះសង្ឃ ដើរ​រើស​សម្រាម​ពី​ចុងឈើ។“ពួកគាត់បាននិយាយថា, ពួកគេសប្បាយចិត្ត និង រីករាយជាខ្លាំង នៅពេលដែលបានចូលរួមប្រមូលសំរាមពីលើដើម​ឈើនៅថ្ងៃនេះ។ ពួកយើងកំពុងតែសំអាតដើមឈើ ដោយសារតែពួកយើងមិនចង់ឱ្យអ្នក​ទេសចរ​ឬមនុស្សផ្សេងទៀតមើលឃើញសំរាមនៅលើដើមឈើនោះទេ។ ធម្មជាតិ គឺស្រស់ស្អាតជាង”។

សកម្មភាព​នេះ ទទួល​បាន​ការ​សាទរ​ជា​​ខ្លាំង ហើយ​ក៏​មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន។ ដូច្នេះ​លោក​សម្រេច​បង្កើត​យុទ្ធនាការ​ប្រចាំ។" យើងបានបង្កើតទិវាប្រមូលសម្រាប់សម្រាប់២រដូវ គឺរដូវទឹកឡើងម្តង និង រដូវទឹកស្រកម្តងទៀត។ សម្រាប់សកម្មភាពនេះមានការចូលរួមតាំងពីសិស្ស ជាមួយយុវជនស្ម័គ្រចិត្តមកពីក្រុងសៀមរាបផងដែរ "៕

ព័ត៌មាន​ផ្ដល់​សិទ្ធិ​ដោយ៖ A24

អត្ថបទ៖ ទារិកា

មតិយោបល់