• 2022-01-25 01:01:00
  • ព័ត៌មាន

ជីវិតពិតលំបាក! មុននឹងចុះចាញ់ រុញរានៅក្នុងជីវិត បោះបង់អ្វីមួយ សូមធ្វើរឿងទាំង៤យ៉ាងនេះសិន

  • 2022-01-25 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យថាជីវិតគឺពិតជាលំបាក មានទុក្ខមានសោកលាយឡំគ្នា ឧបសគ្គ បញ្ហា កើតឡើងឥតឈប់ឈរ កាលណាអ្នកមិនស៊ូ អ្នកមិនរឹងមាំ មិនព្យាយាម អ្នកក៏នឹងមិនជោគជ័យ ពោលគឺអ្នកពិបាកនឹងរស់នៅលើលោកនេះណាស់ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាស៊ូជាមួយជីវិត ទើបរស់នៅមិនសូវលំបាកនិងមានសម្ពាធ។ មុននឹងចុះចាញ់ រុញរានៅក្នុងជីវិត សូមធ្វើរឿងទាំង៤យ៉ាងនេះសិន៖

១. រកហេតុផលថាហេតុអ្វីបានជាអ្នកព្រមចុះចាញ់

ថ្ងៃដែលអ្នកចង់ឈប់ស៊ូ ត្រឡប់ក្រោយលែងខំបន្តទៀត ថ្ងៃដែលអ្នកនឹងសម្រេចចិត្តថាឈប់ធ្វើ ថ្ងៃដែលអ្នករុញរាអស់កម្លាំងចិត្ត ហើយគិតថានឹងព្រមចាញ់លែងស៊ូទៅមុខជាបន្តទៀត អ្នកអាចសាកល្បងគិតដល់ដើមចមធ្វើអោយអ្នកចាប់ផ្តើមធ្វើវា អ្នកចង់សម្រេចបានគោលដៅរបស់អ្នក អ្នកធ្វើ គ្រប់យ៉ាងដើម្បី គោលដៅ ធ្វើអោយគ្រួសារបស់អ្នកមានភាពរីកចម្រើន អ្នកចង់មានបាន អ្នកចង់បំពេញក្តីស្រមៃរបស់អ្នក អោយបានសម្រេច នៅពេលនោះអ្នកបានគិតថានឹងធ្វើវាអោយបាន។ តើហេតុអ្វីអ្នកបែរជាចង់ឈប់ចុះចាញ់ ដោយសារតែភាពហត់នឿយបញ្ហាតាមផ្លូវតែបន្តិចបន្តួចទៅវិញ ងើបឡើងស៊ូបន្តទៀតនោះអ្នកនឹងសម្រេចបំណងរបស់អ្នកនៅថ្ងៃមុខ។

២. សម្លឹងរកមូលហេតុថាហេតុអ្វីអ្នក មិនចង់បន្ត

អ្នកត្រូវតែរកមូលហេតុអោយឃើញថាហេតុអ្វី អ្នកគិតថានឹងព្រមចុះចាញ់ រុញរាចិត្តលែងតស៊ូបន្តដូច្នេះ ហេតុអ្វីចិត្តរបស់អ្នកមិនស៊ូព្យាយាមបន្តទៀត អ្នកនឿយហត់?អ្នកគ្មានកម្លាំងចិត្ត? អ្នកជួបបញ្ហា ឧបសគ្គច្រើន ? អ្នកហត់អ្នក លំបាកខ្លាំង មិនដឹងថាស៊ូបន្តទៀតធ្វើអ្វី ។ នៅពេលដែលអ្នករកមូលហេតុ អ្នកត្រូវតែព្យាយាមកែបញ្ហា មូលហេតុ ទាំងនោះ ។ប្រសិនបើអ្នកហត់ខ្លាំងអ្នកអាចសម្រាកសិនក៏បានតែ កុំឈប់អី ងើបឡើងស៊ូបន្តទៀត មិនមានជោគជ័យណា បានមកដោយងាយៗនោះឡើយ ។

៣. អ្នកគួរតែពេញចិត្ត បើទោះពីវាជាផ្នែកតូចមួយនៃភាពជោគជ័យ

នៅពេលដែលអ្នកធ្វើអ្វីបានសម្រេច បើទោះបីជាវាមិនបានសម្រេចធំដុំកំភួន វាជារឿងតូចៗប៉ុណ្ណា អ្នកគួរតែលើកទឹកចិត្ត ពេញចិត្តជារឿងទាំងអស់ហ្នឹង រួមទាំងការ អោយរង្វាន់ដល់ខ្លួនឯង ដើម្បីមានចិត្ត កម្លាំងកំហែងស៊ូបន្តទៀត ។វាដូចជាអ្នកដាំដើមឈើអ៊ីចឹង អ្នកត្រូវស្រោចទឹករាល់ថ្ងៃ មុនពេលដែលដើមឈើធំលូតលាស់ជាផ្លែផ្កា ដូច្នេះអ្វីដែលអ្នកបានជោគជ័យនៅថ្ងៃ បើទោះបីជាវាជាផ្នែកដ៏តូចមួយ ប៉ុន្តែវានឹងក្លាយទៅផ្នែកដ៏ជោគជ័យធំមួយនាអនាគត ។

៤. ស៊ូ នៅពេលដែលជួបបញ្ហា

នៅពែលដែលយើងមានលុយ យើងតែងតែមានមិត្តច្រើន ពេលដែលអ្នកគ្មានលុយតើនឹងមានមិត្តប៉ុន្មាននាក់បាទ ចំណុចល្អ នៅពេលដែលអ្នកបរាជ័យ ឬព្រមចុះចាញ់អ្វីមួយ យ៉ាងហោចណាស់ក៏យើងបានស្គាល់ពី សន្តានរបស់មនុស្សមួយចំនួន ពីព្រោះថាមនុស្សខ្លះ ប្រៀបដូចជាស្រមោល យើងនឹងឃើញស្រមោលពួកគេនៅពេលដែលជីវិតយើងមានពន្លឺ តែនៅពេលជីវិតយើងងងឹតសូន្យសុងពេលណា ស្រមោលទាំងនោះនឹងបាត់ចេញទៅឆ្ងាយពីយើង ។នៅពេលជួបស្ថានភាពបែបនេះអ្នកត្រូវតែស៊ូបន្ត កុំចុះចាញ់អោយសោះ ថ្ងៃណាមួយអ្នកនឹងជោគជ័យមកវិញ ធ្វើអោយគេឃើញថាអ្នកអាចធ្វើបាន អ្នកស៊ូណាស់ ទើបអ្នកជោគជ័យ។

ប្រភព៖ YouTube អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់