• 2022-01-21 10:34:45
  • ព័ត៌មាន

អ្នក​គ្រូ​ណាលី ប្រាប់​ច្បាស់​ៗ រឿង​ដែល​បង​ប្អូន​ហ៊ាន​តែភ្លាត់​ធ្វើ​ក្នុង​ថ្ងៃ​សែន​ចិន​ឆ្នាំ​នេះ ស៊យ​ធំ​ហើយ!

  • 2022-01-21 10:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​របស់​ជន​ជាតិចិន ឬ​បង​ប្អូន​ជាប់​សែ​ស្រឡាយ​ចិន កាន់​តែ​ជិត​មក​ដល់ ហើយ​នៅ​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ប្រសិន​បើ​បង​ប្អូន​ហ៊ាន​ធ្វើ​សកម្មភាព​ដូច​បណ្ដា​ឆ្នាំ​មុនៗ ច្បាស់​ជា​ស៊យ​ធំ​ហើយ។

តាម​ទំព័រ Master Naly Fengshui បាន​ឲ្យ​ដឹង​ថា ថ្ងៃ​សែន​ចិន​ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី 31ខែមករាឆ្នាំ 2022នេះ ហាមដុតផាវ រឺបាញ់កាំជ្រួច ដាច់ខាត។

តាម​ជើង​លេខ សកម្មភាព​ខាង​លើ នឹង​នាំ​លោកអ្នកឲ្យ​មានបញ្ហាកើតឡើងដោយនឹកស្មានមិនដល់ ហើយ​បើ​ទោះជាផ្ទះបែរមុខទៅទិសខាងណាក៏ដោយ គឺហាមដុតផាវ ជាដាច់ខាត គ្រោះធំ ស៊យធំនឹងកើតឡើងដោយនឹកស្មានមិនដល់ បើអ្នកដុតផាវ រឺ បាញ់កាំជ្រួច ព្រោះថ្ងៃសែននោះជាថ្ងៃវក ឆុងនិងឆ្នាំខាល ហើយទិសទាំង 8 ជាទិសឆុងទាំងអស់។

ជាមួយ​គ្នា​ទំព័រ​របស់​គ្រូចិនសែល្បី​ឈ្មោះ​ខាង​បាន​គូស​បញ្ជាក់​ទៀត​ថា រាសីដែលត្រូវប្រយ័ត្នជាងគេគឺ អ្នកមាន វក ម្សាញ់ ខាល កុរ។ ជាពិសេសអ្នកកើតចំថ្ងៃ រឺ ខែ វក ម្សាញ់ ខាល កុរ សូមប្រយ័ត្នកុំសែនហើយដុតផាវ រឺ ដុតកាំជ្រួច ក្នុងថ្ងៃ31ខែមករានេះ​ឲ្យ​សោះ។ បំណងល្អពី Master Naly Feng Shui ហុងស៊ុយបែបវិទ្យាសាស្ត្!!!

អត្ថបទ៖ ទារិកា

មតិយោបល់