• 2022-01-24 05:33:00
  • ព័ត៌មាន

ដំណាក់កាលសំខាន់នៃការលូតលាស់ផ្នែកខួរក្បាលរបស់កុមារអាយុពី ១ ដល់ ៤ ឆ្នាំដែលឪពុកម្ដាយគ្រប់រូបគួរតែយល់ដឹង

  • 2022-01-24 05:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងប្រទេសកម្ពុជាយើង មានបញ្ហាមួយដែលជាក្ដីព្រួយបារម្ភ ដែលអាចបណ្ដាលឲ្យមានផលប៉ះពាល់ ឬអាចបណ្ដាលឲ្យ មានបញ្ហាធ្ងន់ធ្ងរ ទៅលើការលូតលាស់ផ្នែកខួរក្បាល និងរូបរាងកាយកុមារ។

បញ្ហានោះគឺ ការយល់ឃើញមិនត្រឹមត្រូវ និងមិនស្វែងយល់បន្ថែមអំពីអាហារូបត្ថម្ភចាំបាច់សម្រាប់កូនៗ ទៅតាមវ័យលូតលាស់របស់ពួកគេ។ ការយល់ឃើញមិនត្រឹមត្រូវនោះគឺ ម្ដាយមួយចំនួននៅតែបន្ដគិតថា ការផ្ដល់អាហារ ៣ ពេល គឺគ្រប់គ្រាន់សម្រាប់ឲ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងលូតលាស់រូបរាងកាយ ក៏ដូចជាខួរក្បាល់បានល្អ។

ប៉ុន្ដែ អ្នកម្ដាយភាគច្រើនមិនបានស្វែងយល់ថា អាហារចម្បងសម្រាប់កូនៗ គឺត្រូវមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រូវតែបន្ថែមនូវអាហារបំប៉នចាំបាច់ក្រៅពីអាហារ ៣ពេលរបស់កូនៗ ពួកគេ ឡើយ។

អ្វីដែលឪពុកម្ដាយគ្រប់រូបគួរយល់ដឹង កំឡុងពេលកូនៗរបស់ពួកគេមានអាយុចន្លោះពី ១ ទៅ ៤ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាពេលដ៏សំខាន់បំផុតដែលកុមារចាប់ផ្ដើមអភិវឌ្ឍការធ្វើមានចលនា និងកាយវិការ ដូចជាការរៀនដើរ រត់ទៅកាន់ទិសដៅដែលគេចង់ទៅ ការបង្កើតទំនាក់ទំនង ការចេះប្រើកាយវិការ និងភាសារនិយាយឆ្លើយឆ្លងជាមួយមនុស្សជុំវិញខ្លួន លូតលាស់រូបរាងកាយ និងចាប់ផ្ដើមរៀនពីអ្វីដេលពួកគេទទួលបានពីមជ្ឈដ្ឋានជុំវិញ។

ដូច្នេះ ឪពុកម្ដាយចាំបាច់ត្រូវផ្ដល់នូវរបបអាហារត្រឹមត្រូវ និងមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា ប្រភេទអាហារសំបូរដោយវីតាមីន ផ្ទុកសារធាតុរ៉ែ កាបូអុីដ្រាត ប្រូតេអុីន និងខ្លាញ់ដែលយកចេញពីសាច់ ស៊ុត សណ្ដែក ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិជាដើម។ ឪពុកម្ដាយក៏ត្រូវយកចិត្ដទុកដាក់ទៅលើតំហែទាំ ជាអ្នកគាំទ្រដ៏ល្អ និងផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្ដៅគ្រប់គ្រាន់ដល់ពួកគេ។

ក្នុងនោះដែរ ទឹកដោះគោផ្ដល់នូវសារធាតុចិញ្ចឹម និងបំប៉នដ៏មានសារៈសំខាន់ដល់កុមារដែលឪពុកម្ដាយគួរតែផ្ដល់អោយកូនជារៀងរាល់ថ្ងៃ។ លោកអ្នកអាចជ្រើសទឹកដោះគោ Foremost Omega 3.6.9 ( ហ្វ័ម៉ូស អូមេហ្គា) សម្រាប់កូនៗ របស់លោកអ្នកបន្ថែមពីអាហារចំបងរបស់ពួកគេ។

សារធាតុចិញ្ចឹមសំខាន់ៗ ដែលចាំបាច់សម្រាប់កុមារមានដូចជា DHA និង Omega បីប្រភេទ គឺមាននៅក្នុងកញ្ចប់ទឹកដោះគោ Foremost Omega 3.6.9 ដែលមានអត្ថប្រយោជន៍ជួយដល់ការអភិវឌ្ឍន៍ខួរក្បាលរបស់កុមារ ធ្វើឲ្យពួកគេឆ្លាតវៃ សកម្ម និងជួយដល់ការលូតលាស់រាងកាយបានល្អ។

អ្វីទៅជា DHA និង Omega 3.6.9? វាមានសារៈសំខាន់ដូចម្ដេចខ្លះ?

អាស៊ីត Docosahexaenoic (DHA) គឺជាអាសុីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់ការអភិវឌ្ឍខួរក្បាលកុមារតាំងពីក្នុងផ្ទៃរបស់មាតា រហូតដល់វ័យលូតលាស់។ បន្ថែមពីនេះ ក៏មានអត្ថប្រយោជនជាច្រើនទៀតជួយដល់សុខភាព បេះដូង ជំនួយភ្នែក កាត់បន្ថយការរលាក។

DHA ត្រូវបានចម្រាញ់ចេញពីប្រភេទ៖ ត្រីក្នុងទឹកកក សត្វដែលស៊ីស្មៅជាអាហារ ទឹកដោះគោ ស៊ុតដែលសម្បូរទៅដោយអូមេហ្គា 3 និងមានក្នុងអាហារបំប៉នផ្សេងទៀតជាប្រភេទប្រេងត្រី។

ចំនែកឯ ប្រភេទអាស៊ីតខ្លាញ់ អូមេហ្គា ៣, ៦ និង៩ នេះគឺជាសមាសធាតុសំខាន់នៃរបបអាហារដែល បំប៉ន និងជួយការពារកោសិកាដែលមាននៅជុំវិញខ្លួន។ វាមានអត្ថប្រយោជន៍សម្រាប់កុមារក្នុងការអភិវឌ្ឍន៍ខួរក្បាល បង្កើនសម្ថភាពនៃការចងចាំ ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យគេងលក់ស្រួល ជំនួយកែវក្នែក បង្ការជំងឺហឺត និងបង្ការសម្ពាធឈាម។

អូមេហ្គា ៣, ៦ និង៩ មាននៅក្នុង៖ ត្រីសាម៉ុន គ្រាប់ chia seeds គ្រាប់ Walnut ប្រេងសណ្ដែក ប្រេងពោត គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទី ប្រេងបន្លែ ផ្លែប៊័រ (avocado) សារាយ ។ល។

សម្រាប់ចំនេះដឹង និងការចែករំលែកអំពីការថែរក្សា និងអាហារូបត្ថម្ភរបស់កុមារ សូមតាមដាននៅលើផេក៖ @SuperMomClubCambodia

Foremost Omega គឺជាផលិតផលដែលមានគុណភាពខ្ពស់ដែលជឿទុកចិត្ដបាន និងនាំចូលដោយក្រុមហ៊ុន Foremost Thailand ដែលស្ថិតនៅក្រោមក្រុមហ៊ុន Friesland Campina ជាក្រុមហ៊ុនដ៏ធំមួយនាំចូលផលិតផលមានគុណភាព និងជាច្រើនប្រភេទពីប្រទេសថៃ៕

អត្ថបទ៖ In Sopheng

មតិយោបល់